កាសុីណូច្រកទ្វារដូង៧ដើមបេីកដំណេីរការបានជាង១ខែហេីយ​ ខណៈកាសុីណូផ្សេងៗទៀតមានច្បាប់អនុញ្ញាត​ត្រូវ​បានអាជ្ញាធរមូលដ្ឋានចេញបញ្ជាឲ្យបិទ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មានគេទម្លាយថា​ ជនជាតិខ្មែរអាចនាំគ្នាចូល​លេងម៉ាសេរីនៅ​កន្លែងកម្សាន្ត​ តែជាប្រភេទ​ល្បែងភ្នាល់ដាក់លុយទេ​ ដែលអ្នកនិយមលេងគេហៅថា​ ល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី បេីកលេងនៅចំណុចច្រកទ្វារព្រំដែនដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈ​ដែលកាស៊ីណូ​ មានច្បាប់អនុញ្ញាត​ គ្រប់​គ្រង​ដោយនាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ​ ។

យោងតាម​ប្រភព​ព័ត៌មាន​ទម្លាយ​ឱ្យដឹងថា​
ទីតាំងកាស៊ីណូច្រកដូង៧ដើមនេះ បើកលេងល្បែងភ្នាល់ឈ្នះចាញ់ទ្រង់ទ្រាយធំ បានដំណើរការ​ជាង១ខែមកហើយ ខណៈទីតាំងកាសុីផ្សេងៗទៀតដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋភិបាលដូចគ្នានៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចេញបញ្ជាឲ្យបិទគ្រប់កន្លែង ដោយសារអ្នកចូលទៅលេងល្បែងភ្នាល់នោះសុទ្ធតែជាជនជាតិខ្មែរ និងដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

បេីរាប់ត្រួសៗ​និងកត់សម្គាល់ឃេីញថា​ ក្នុង១ថ្ងៃៗ ពលរដ្ឋខ្មែររាប់រយនាក់បានសម្រុកចូលទៅលេងល្បែងភ្នាល់នៅក្នុងកាសុីណូមួយនេះ ដោយសារតែមានការធានាក្តែងៗថា គ្មានមន្ត្រីមានសមត្ថិច្ចណាក្នុងខេត្តត្បូងឃ្មុំហ៊ានចេញមុខមកធ្វើការបង្ក្រាបឡើយ ព្រោះមន្ត្រីពាក់ព័ន្ន្ធទាំងនោះ ទំនងសុខចិត្តទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ប្រសើរជាងប្រឈមមុខជាមួយលោក ហេង ដែលជាម្ចាស់កាសុីដ៏មានលុយ មានអំណាចនោះ និយាយរួមត្រូវមហាជនមើលឃើញថា រដ្ឋបាលខេត្តត្បូងឃុំអនុវត្តច្បាប់មិនស្មើភាពគ្នាចំពោះកាសុីណូផ្សេងៗទៀត ដែលមានច្បាប់អនុញ្ញាតដូចគ្នា។

បច្ចុប្បន្នកាសុីច្រកទ្វារដូងរបស់លោក ហេង បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែងគ្រប់ស្រទាប់វណ្ណៈ ចូលទៅលេងល្បែងគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើ ពិសេសល្បែងបញ្ជល់មាន់ មានភ្នាល់តម្លៃចាប់១ពាន់ដុល្លារអាមេរិកឡើងទៅ រហូតដល់រាប់មុឺនដុល្លារក៏មានដែរបើជាលក្ខណៈគូពិសេស ហើយក្នុង១ថ្ងៃៗមានបញ្ជល់មាន់ចាប់២០ទៅ៣០គូឯណោះ ហើយអ្នកចូលទៅលេងល្បែងបានប្រជ្រៀតគ្នាណែនណាន់តាន់តាប់ មិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺcovid-19ឡើយ​ ។
ទាក់ទិននិឹងការលើកឡើងខាងលើ លោក ហេង យើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយតែមិនលើក។ ចំណែកនាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ​ ក៏មិនអាចសុំការពន្យល់បានដែរព្រោះពុំមានលេខទូរស័ព្ទ ៕ ដោយ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print