មានករណីភ្ជុងប្លន់យកការបូបនៅចំនុចមុខផ្ទះលេខ១៦១D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញៈ មានករណីភ្ជុងប្លន់យកការបូបនៅចំនុចមុខផ្ទះលេខ១៦១D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មីកាលពីវេលាម៉ោង១១នឹង៣០នាទីនៅចំនុចមុខផ្ទះលេខ១៦១D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់ពណ៌ខ្មៅមិនចាំស្លាកលេខប្រើអាវុធខ្លី២ដើមមិនស្គាល់ម៉ាក ភិនភាគជនសង្ស័យរាងធាត់សប្បុរខ្មៅកំពស់ប្រហែល១.៦២ស.មពាក់អាវយឺតដៃវែងពណ៌ប្រផេះលាយពណ៌បង្កង់សខ្មៅខោពណ៌ខ្មៅពាក់មួកកន្តិបពណ៌ក្រហមនិងម្នាក់ទៀតរាងស្គមជាអ្នកបើកម៉ូតូ។
ជនរងគ្រោះឈ្មោះ ខៀវ កណ្ណិកា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ដំណើររឿង មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះតាមផ្លូវសហព័ន្ធបត់ឡើងមកផ្លូវ៥៩៨បំណងមកលេងបងប្អូននៅចំនុចកើតហេតុ ពេលមកដល់បានចុះពីរថយន្តដើរចូលផ្ទះ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីស្មាស់ពណ៍ខ្មៅមិនចាំស្លាកលេខ បានដកកាំភ្លើងភ្ជុងជនរងគ្រោះយកការបូបលុយហើយជនសង្ស័យបានឡើងជិះម៉ូតូរួចបានបាញ់មួយគ្រាប់ឡើងលើហើយជិះគេចខ្លួនបាត់តែម្តង ៕ សុខ ខេមរា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print