ខេតព្រះសីហនុ ៖ (ព័ត៌មានបឋម)គិតមកត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់តាមតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ដែលពេលខ្លះច្រើន ពេលខ្លះតិច ហើយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកនៅតែបន្តតាមដានត្រួតពិនិត្យ និងរង់ចាំជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់។
នៅក្រុម១០, ១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានផ្ទះប្រជាពលរដ្ឋជាង២០ខ្នង បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ។
សមត្ថកិច្ចនិងមន្ត្រីមូលដ្ឋានបាននិងបន្តធ្វើអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និងមិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕ ដោយ៖ ស សម