មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ថៃទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត ៣ពាន់តោនក្នុងរដូវដំឡូងកំពុងឲ្យផល

ចែករំលែក៖

 ភ្នំពេញ៖  លោក ម៉ាន សុគ្រី អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទបានឲ្យដឹងនៅថ្ងៃទី១៩ កញ្ញាឆ្នាំ២០២០ នេះថា ប្រទេសថៃដែលជាប្រទេសជិតខាងមួយរបស់កម្ពុជាបាននាំចូលដំឡូងជ្វាប្រមាណជាជិត៣ពាន់តោន ហើយតម្លៃក៏ខ្ពស់ដែរគីមួយគីឡូក្រាមប្រមាណ៧០០រៀលទៅ៩០០រយរៀល បើធៀបទៅនឹងតម្លៃកាលពីឆ្នាំមុនៗបានតែ៣០០ទៅ៤០០រៀលប៉ុណ្ណោះ ។ 

     គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បរិមាណនៃការនាំចេញដំឡូងជ្វាកម្ពុជាទៅកាន់ប្រទេសថៃនេះគឺមានបរិមាណសរុបចំនួន២.៨៦៥តោន ហើយតម្លៃក៏បានខ្ពស់ដែរ បើធៀបទៅឆ្នាំមុនៗ ។ 

    រហូតមកដល់ពេលនេះដំឡូងជ្វាគឺជាប្រភេទដំណាំដែលកសិករកម្ពុជាដាំនៅសឹងគ្រប់កន្លែងនៅតាមដីដែលមិនលិចទឹក ។

ដំឡូងជ្វាជាដំណាំមើមមួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនA សារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណីសត្វផងដែរ ។ វាគឺជាដំណាំដែលត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសគឺជួយពង្រឹងភាពស៊ាំនឹងមេរោគ គ្រប់គ្រងជំងឺទឹកនោមផ្អែម សម្រួលដល់ប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងមហារីក ជំនួយដល់ភ្នែក ព្យាបាលការឈឺសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត ៕ ដោយ៖សំរិត

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print