កម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យ៥នាក់ដកហូតបានថ្នាំញៀនមួយចំនួននិងអាវុធខ្លីមួយដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖  កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥០នាទីនៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់( ស្រី១នាក់ )៖

ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនខាងលើមានឈ្មោះ៖

១-ឈ្មោះ សំណាង ឈីត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ នួន គា ហៅ ពុធ ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំ ស្រុក ខេត្តកណ្ដាល។

៣-ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។

៤-ឈ្មោះ យិន យ៉ារ៉ូ ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ។

៥-ឈ្មោះ សុន ធារ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគងពិសីបានដកហូតបាននូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ២ , ទូរស័ព្ទដៃ ៤គ្រឿង , អាវុធខ្លី ម៉ាក K59 មួយដើម , បង់ ១ មានគ្រាប់ ៦គ្រាប់ , ដាវ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

  បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ដោយ៖ ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print