អគ្គិភ័យឆេះផ្សារសំរោងយ៉ោងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិច ម៉ារីកា និងសាច់ញាតិដែរ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យដ៏ធំដែលបានឆាបឆេះផ្សារសំរោងយ៉ោងកាលពីល្ងាចថ្ងៃទី១៧ខែកញ្ញា  ដែលជាថ្ងៃភ្ជុំបិណ្ឌ បានធ្វើឲ្យមានការខាតបង់គិតជាថវិកាប៉ាន់ស្មានបឋមប្រមាណ៨លានដុល្លារ។ក្នុងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិចម៉ារីកា និងសាច់ញាតិបងប្អូនមួយចំនួនផងដែរ។

កញ្ញា  ម៉ារីកា បានថ្លែងទាំងអស់សង្ឃឹមថា បើគិតពីទំនិញក្នុងតូបដើមឡើយប្រមាណជិត៣ម៉ឺនដុល្លារអាមេរិកប៉ុន្តែនារដូវភ្ជុំបិណ្ឌនេះត្រូវបានលក់ចេញមួយចំនួនដែលនាងប៉ាន់ប្រមាណថានៅសល់ប្រមាណ២ម៉ឺនដុល្លារអាមេរិកទៀតហើយពេលនេះមកឆេះសល់តែផេះគឺបានត្រឹមតែឈរមើលទាំងខ្លោចចិត្ត។

នាងពិតជាសោកស្តាយខ្លាំងបំផុតរហូតគេងមិនលក់២យប់ហើយព្រោះតែអាល័យ និងសោកស្តាយតូបលក់កាបូបនឹងស្បែកជើង។ នាងថាតូបនេះនាងបានលក់ដូរអស់ជាង១០ឆ្នាំមកហើយ ដែលជាកម្លាំងញើសឈាមទាំងឈឺទាំងជាចាប់តាំងពីរកស៊ីតិចតួចរហូតកែច្នៃតូបឲ្យមានសោភណ្ឌភាពនិងលក់ទំនិញជាច្រើន។

នាងថាតូបសរុបនៅផ្សារមានប្រមាណ២៦០តូប តូបដែលឆេះគឺប្រមាណ២៣០តូបខណៈក្រុមគ្រួសារនាងក៏មានតូបផ្សេងនៅជិតគ្នាគឺឆេះទាំងអស់គ្មានសល់

បើតាមលោកឧត្តមសេនីយ៍ នេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ យោងតាមរបាយការណ៍ប៉ូលិសខេត្តតាកែវ។ លោក បានថ្លែងប្រាប់នៅថ្ងៃនេះថា អគ្គិភ័យនៅក្នុងស្រុកបាទី ខេត្តតាកែវនេះ មិនបានបណ្តាលឲ្យបាត់បង់ដល់ជីវិតមនុស្សនោះទេ ក៏ប៉ុន្តែការសង្គ្រោះដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរហូតជិត៣០គ្រឿង បានជួបនឹងការលំបាក។ លំបាកដោយសារតែរថយន្តសង្គ្រោះត្រូវចេញដំណើរពីភ្នំពេញ និងចេញពីខេត្តតាកែវ ទៅកាន់ស្រុកបាទី ស្ថិតនៅចន្លោះខេត្តក្រុងទាំងពីរ មានរយៈចំងាយឆ្ងាយ ហើយត្រូវបើកបរលើស្ថានភាពផ្លូវកំពុងសាងសង់ផងដែរ៕ ដោយ៖ វឌ្ឍនា

...

 

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print