ក្រុមហ៊ុនFacebook និង Instagram ត្រូវតុលាការចោទប្រកាន់ពីបទចារកម្មលើអ្នកប្រើប្រាស់តាមរយៈកាមេរ៉ាទូរស័ព្ទ

ចែករំលែក៖

អន្តរជាតិ៖ តុលាការ បានចោទប្រកាន់ក្រុមហ៊ុន Facebook និង Instagram ពីបទធ្វើចារកម្មលើអ្នកប្រើប្រាស់តាមរយៈកាមេរ៉ាស្មាតហ្វូន ។ បន្ទាប់ពីតុលាការ កាលពីខែកក្កដាកន្លងទៅនេះ បានរកឃើញថា កម្មវិធី Instagram បានប្រើប្រាស់កាមេរ៉ា iPhone ដោយគ្មានការអនុញ្ញាតពីម្ចាស់ ពោលគឺកាមេរ៉ាដើរដោយស្វ័យប្រវត្តិ ប៉ុន្តែម្ចាស់ទូរស័ព្ទ iPhone មិនបានដឹងនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

តុលាការដដែរ បានបញ្ជាក់ថា ទង្វើរបស់ Facebook គឺជាករណីចារកម្ម ដោយទី១ ប្រើប្រាស់កាមេរ៉ាស្មាតហ្វូនដោយគ្មានការអនុញ្ញាត ទី២ លួចថតសកម្មភាពក្នុងផ្ទះ ដោយរំលោភលើសិទ្ធិឯកជន ។

ដោយឡែកជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន Facebook ក៏បានបញ្ជាក់ថា កើតមានបញ្ហា Bug និងត្រូវបានជួសជុលរួចហើយ ប៉ុន្តែតុលាការបានរកឃើញថា វាមិនមែនដូចការលើកឡើងរបស់ Facebook នោះទេ ផ្ទុយទៅវិញ គឺ Facebook បានធ្វើចារកម្មដើម្បីតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ជាពិសេសគឺថតសកម្មភាពដែលមាននៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីធ្វើជាប្រយោជន៍ក្នុងការផ្សព្វផ្សាយពាណិជ្ជ ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print