ដើម្បីទប់ស្កាត់រលកទី២នៃជំងឺកូវីដ-១៩ នាយករដ្ឋមន្រ្តីអង់គ្លេស ត្រៀមបញ្ចេញវិធានការតឹងរុឹងចំនួន ៣ចំណុច

ចែករំលែក៖

អន្តរជាតិ៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស បានអះអាងថា «ចក្រភពអង់គ្លេសកំពុងមើលឃើញរលកទីពីរ នៃជំងឺរាតត្បាតសកល COVID-19 ដែលវាជារឿងមិនអាចនឹងចៀសផុតឡើយ»។

បើតាមទីភ្នាក់ងារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានចេញផ្សាយដោយដកស្រង់សម្តីរបស់លោក Johnson ដែលបានគូសបញ្ជាក់ថា៖ លោកមិនចង់ចេញវិធានការបិទទ្វារប្រទេសនោះទេ ប៉ុន្តែវិធានការរក្សាគម្លាតសុវត្ថិភាពផ្នែកសង្គម គឺជារឿងចាំបាច់មួយដែលយើងគ្រប់គ្នាត្រូវតែអនុវត្ត។

ប៉ុន្តែចំពោះវិធានការ៣ចំណុចដែលកំពុងស្ថិតនៅក្រោមការពិចារណានៅឡើយ ហើយវិធានការទាំងនោះ គឺមានគោលបំណង ដើម្បីជៀសវាងការជាប់គាំងទូទាំងប្រទេស ប៉ុន្តែជាវិធានការដែលអាចបញ្ឈប់ទំនាក់ទំនងពីផ្ទះមួយទៅផ្ទះមួយបានដែលរួមមានដូចខាងក្រោម៖
វិធានការទី១-គឺជាកម្រិតនៃវិធានការដែលយើងកំពុងតែអនុវត្តនៅតាមតំបន់ភាគច្រើននៃចក្រភពអង់គ្លេសនេះ ជាមួយការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម។

វិធានការទី២- គឺជាការដាក់បំរាមគោចរនៅតាមកន្លែងបដិសណ្ឋារកិច្ច ក៏ដូចជាការហាមឃាត់ការជួបជុំផ្សេងៗផងដែរ នៅឯភាគពាយ័ព្យ នៃចក្រភពអង់គ្លេស។

វិធានការទី៣- គឺជាវិធានការចាក់សោយ៉ាងតឹងរ៉ឹងនៅតាមទីក្រុងធំៗនៃចក្រភពអង់គ្លេស។

ចំណែកកំណត់ហេតុនៃការប្រជុំពីវិធានការទាំង៣ចំណុចខាងលើនេះ គឺត្រូវបានពិភាក្សា និងចែករំលែកជាមួយបណ្តាញសារព័ត៌មាន BBC ដោយបានធ្វើការពន្យល់ថា គោលនយោបាយការពាររបស់រដ្ឋាភិបាលអង់គ្លេសខាងលើនេះ កំពុងត្រូវបានពិនិត្យឡើងវិញយ៉ាងសកម្ម ហើយសេចក្តីសម្រេចចិត្តអាចនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយ ជាមួយវិធានការបន្ទាប់បន្សំបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់នៅតំបន់ដែលងាយនឹងរងគ្រោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នអត្រាឆ្លងប្រចាំថ្ងៃនៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសនៅអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម ត្រូវបានគេមើលឃើញកំពុងស្ទុះងើបឡើងវិញយ៉ាងគំហុក និងគួរឲ្យព្រួយបារម្ភ។ បើគិតត្រឹមថ្ងៃសុក្រទី១៨ ខែកញ្ញាម្សិលមិញនេះ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុបចំនួន ៣៨៥,៩៣៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ៤១,៧៣២នាក់៕

...

 

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print