ស្ត្រីដែលលង់ទឹកបាត់ខ្លួនម្សិលមុិញ នៅខេត្តព្រះសីហនុ បានរកឃើញសាកសពព្រឹកនេះហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សូមជម្រាបជូនថា៖ ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមុិញ មកដល់ព្រឹកថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២០នេះ បានស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។

បើតាមសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា ៖ ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមុិញ មកដល់ព្រឹកថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២០នេះ កម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយនិងកម្លាំងផ្នែកសឹករងព្រះសីហនុ   បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋ ស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ៖ ដើមហេតុគឺស្រ្តីរងគ្រោះ ធ្វើដំណើរទៅរកប្តីដោយដើរឆ្លងកាត់ប្រឡាយជីក រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពអណ្តែតទឹក ទើជាប់នឹងមែកឈើ ។

សមត្ថកិច្ចបញ្ជាក់ថា៖ សាកសពមានឈ្មោះ សុខ សាលន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ 

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្របានអោយដឹងថាសាកសពពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដ មែន។

សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ភ្លៀងធ្លាក់នៅតែបន្តតាមតំបន់មួយចំនួននៅខេត្តព្រះសីហនុ៕

 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print