បាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងទីក្រុងញូវយ៉កស្លាប់និងរបួសជាច្រើន

ចែករំលែក៖

មានករណីបាញ់ប្រហារកើតឡើង ក្នុងពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង​១២និង​៣០នាទី បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ពិធីជប់លៀងនោះមានអ្នកចូលរួម​ប្រមាណ​១០០នាក់។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ូលិសទីក្រុងញ៉ូវយ៉ក​នៅថ្ងៃទី​១៩ខែកញ្ញា បានបញ្ជាក់ថាមានមនុស្ស ២នាក់ស្លាប់និង​១៤នាក់រងរបួស ក្នុងហេតុការបាញ់ប្រហារនៅតំបន់ Rochester ក្នុងទីក្រុងញូវយ៉ក។
មន្ត្រីប៉ូលិសប្រចាំតំបន់Rochester លោក​ Mark Simmons បានឲ្យដឹងថា ការបាញ់ប្រហារក្នុងពិធីជប់លៀងដែលធ្វើឡើងក្នុងបរិវេណផ្ទះខាងក្រោយ​។ ការបាញ់ប្រហារបណ្តាលឲ្យមានភាពចលាចល យ៉ាងខ្លាំង នៅវេលាម៉ោង ​00និង៣០នាទីព្រឹកថ្ងៃទី​១៩ខែកញ្ញា។
លោកMark Simmonsបានបញ្ជាក់ទៀតថា មានមនុស្សសា្លប់២នាក់ គឺមនុស្សប្រុសម្នាក់និងស្រីម្នាក់ មានអាយុប្រមាណ​២០ ឆ្នាំ។ ជាមួយគ្នានោះក៏មានមនុស្ស​១៤នាក់ត្រូវគ្រាប់កំាភ្លើង។
នៅពេលនេះកម្លាំងប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យបាញ់ប្រហារខាងលើកើតឡើង។ ជាមួយគ្នានេះកម្លាំងសន្តិសុខក៏បានស្វែងរកចាប់ខ្លួនជនដៃដល់ផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print