ឥណ្ឌាចាប់ខ្លួនក្រុមភេរវកម្មអាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី

ចែករំលែក៖

ក្រសួងស្រាវជ្រាវឥណ្ឌា (NIA) បានប្រកាសថា បានបើកការវាយលុក​នៅព្រឹកថ្ងៃទី​១៩ខែកញ្ញា ហើយចាប់ខ្លួនបានជនភេរវកម្ម អាល់កៃដា៩នាក់ដែលឡើងគម្រោងវាយប្រហារទីក្រុងញូវដេលី។
តាមការប្រកាសរបស់​(NIA) ក្រុមភេរវកម្មអាល់់កៃដានៅឥណ្ឌាបានធ្វើសកម្មភាពនៅតំបន់ផ្សេងគ្នា​ក្នុងប្រទេសឥណ្ឌា​។​ ក្រុមភេរវករបានឡើងគម្រោងវាយប្រហារភេរវកម្ម​នៅទីតាំងសំខាន់ៗរបស់ឥណ្ឌា ដែលជាការបំភ័យដល់ពលរដ្ឋ ។
ក្រុមភេរវកម្មអាល់កៃដាដែលឥណ្ឌាចាប់ខ្លួន ភាគច្រើនមកពីប្រទេសប៉ាគីស្ថាន ដោយទទួលបានការគាំទ្រពីក្រុមភេរវកម្មនៅក្នុងទឹកដីប៉ាគីស្ថានផងដែរ​។ កន្លងមករដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកចិញ្ចឹមក្រុមភេរវកម្មឲ្យមកបំផ្លាញសន្តិសុខស្ថិរភាពនៅក្នុងទឹកដីឥណ្ឌា​។
ក្នុងចំណោមភេរវករទាំង៩នាក់ដែលបានចាប់ខ្លួន ក្នុងនោះមាន៦នាក់ នៅតំបន់បេនហ្គាល និង៣នាក់នៅរដ្ឋ ខេរ៉ាឡា(Kerala)។ កម្លាំងប្រឆាំងភេរវកម្មឥណ្ឌាក៏បានរឹបអូសអាវុធ គ្រាប់រំសេវជាច្រើនពីក្រុមភេរវកម្មផងដែរ​។
នៅពេលនេះប៉ាគីស្ថានមិនទាន់មានប្រតិកម្មថា ភេរវករទាំងនោះមកពីប្រទេសប៉ាគីស្ថាននៅឡើយទេ។ ជាមួយគ្នានេះដែរប៉ាគីស្ថានក៏បានច្រានចោលថាបានចិញ្ចឹមក្រុមភេរវករ ដោយលើកឡើងថា​ជាការចោទប្រកាន់គ្មានភស្តុតា​ង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print