ក្រុមបាតុករថៃ ទាមទារបញ្ជូនលិខិតទៅកាន់ព្រះមហាក្សត្រ

ចែករំលែក៖

ក្រុមបាតុករ​រាប់ពាន់នាក់នៅទីក្រុងបាងកកប្រទេសថៃបានដង្ហែរក្បួនបាតុកម្ម នៅថ្ងៃទី​២០ខែកញ្ញា ឆ្នាំ២០២០។ ក្រុមបាតុករបានលើកឡើងថា ពួកគាត់នឹងបញ្ជូនលិខិតទៅកាន់ព្រះមហាក្សត្រ​នៅសំណើររបស់ពួកគាត់។
ក្រុមបាតុករបានលើកឡើងថា ពួកគាត់​ចង់ស្នើព្រះមហាក្សត្រដកតំណែងអតីតមេទ័ព និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ លោក ប្រយុទ្ធចាន់អូចា។ ក្រុមបាតុករបានស្នើកែទម្រង់រដ្ឋធម្មនុញ្ញ និងបន្ថយអំណាចក្នុងរាជវង្ស។
ក្រុមបាតុករភាគច្រើនគឺជាយុវជន​ ដោយពួកគត់ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅជាដំណាងឲ្យក្រុមប្រជាធិបតេយ្យ ហើយលើកម្រាមដៃ​៣ ជាសញ្ញា ដោយច្រៀងចំរៀងជាតិ។ មេដឹកនាំក្រុមបាតុករ លោក Parit “Penguin” Chiwarak បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន​ថា កន្លងមកបានដង្ហែរក្បួនទៅកាន់ទីតាំងរដ្ឋាភិបាល​ ប៉ុន្តែពេលនេះគឺដង្ហែរលិខិតសរសេរដោយដៃផ្ញើទៅកាន់​គណៈកម្មការសម្ងាត់របស់ ព្រះមហាក្សត្រ Maha Vajiralongkorn។
មកទល់ពេលនេះ រាជវាំងថៃមិនទាន់មានប្រតិកម្មអ្វីជុំវិញ​ហេតុការខាងលើនៅឡើយទេ។ នៅរសៀលថ្ងៃទី​១៩ខែកញ្ញា ក្រុមបាតុករបានដង្ហែរក្បួនពីមហាវិទ្យាល័យ Thammasat ទៅកាន់​ Sanam Luang គឺជាទីលានវាលស្រែរបស់ព្រះមហាក្សត្រ​ក្នុងទីក្រុងបាងកក បើទោះបីមានភ្លៀងធ្លាក់ខ្លាំងក្តី។ កម្លាំងប៉ូលិសជាច្រើនបានបញ្ជូនទៅការពារនៅតំបន់ខាងលើ។
កម្លាំងប៉ូលិសបានហាមក្រុមបាតុករ ចូលទៅជិត ដីរបស់ព្រះមហាក្សត្រ ដោយនៅចម្ងាយ​១៥០ម៉ែត្រ​។ តាមការលើកឡើងរបស់មេដឹកនាំក្រុមបាតុករ មានមនុស្សប្រមាណដល់ទៅ ១សែននាក់​ចូលរួម​ធ្វើបាតុកម្មភាគច្រើនជាយុវវ័យ សិស្សនិស្សិត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print