អាណាព្យាបាលព្រួយបារម្ភពីការបាត់ដំណឹងកូនស្រីវ័យ១៦ឆ្នាំមិនទាន់ទទួលដំណឹង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាអាណាព្យាបាលមានការព្រួយបារម្ភខ្លាំងណាស់ កាលបើបាត់ដំណឹងកូនមិនទាន់ឃើញត្រឡប់មកផ្ទះវិញបន្ទាប់ពីរៀន ហើយបាត់ដំណឹង។បើតាមការអោយដឹងពីខាងសាច់ញាតិអាណាព្យាបាលបញ្ជាក់ថា ក្មេងស្រីបាត់ខ្លួនមានឈ្មោះ យិុល ស្រីណុច អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩Dនៃវិទ្យាល័យជាសីុមសាមគ្គី ក្នុងខណ្ឌទួលគោក ។ ដែលមានទីលំនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងស្រី យិុល ស្រីណុច បានបាត់កាលពីវេលាម៉ោង១៨:០០នាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលនាងបានចេញពីផ្ទះទៅរៀនគួរភាសាអង់គ្លេសនៅខាងមុខវិទ្យាល័យជាសីុមសាមគ្គី ដោយជាប់និងខ្លួនមានយកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ស្លាកលេខកណ្តាល ១G-២៣៥៩ ទូរស័ព្ទដៃ០១គ្រឿងនិងចិញ្ជៀន០១ផងដែរ។

អាណាព្យាបាលបានសូមពរអោយដល់ បងប្អូនណាបានជួបឬប្រទះឃើញ សូមមេត្តាទំនាក់ទំនងមកលេខ ០៩៧ ៦៦ ៩៣ ៥៧៤ គាត់នឹងមានកាតជូនសាគុណជាការលើកទឹកចិត្ត៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print