ភ្នំពេញ៖ ផ្អើលពេញហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ ករណីនារីជាបញ្ញាវ័ន្តម្នាក់ ត្រូវសង្សារវ៉ៃប៉ោងមុខ ប៉ោងមាត់ ហើយអំពើឃោឃៅហឹង្សានេះ មានមតិជាច្រើនមិនពេញចិត្តចំពោះទង្វើខាងប្រុស ខ្មៅហើយចិត្តអាក្រក់ទៀត។ ប៉ុន្តែអ្នកខ្លះចាត់ទុកថា ខាងស្រីមានកម្មពៀរជាមួយបុរសនោះ ហេតុអីក៏ប្រថុយប្រថានរស់នៅជាមួយបុគ្គលដែលគ្មានគុណធម៍ គ្រាន់ជាសង្សារវ៉ៃផង វាយដំប្រើហិង្សាម៉ាឆ្ងាញ់ដៃជើងប៉ុណ្ណឹងទៅហើយ ចុះទម្រាំជាប្តីប្រពន្ធ មានកូន តើនាងគាំគ្រាមានទំហំប៉ុណ្ណា..?
ទីបំផុត..! ពាក្យថា៖ (ស្នេហា) …ដូចកូនក្មេងមែន …ម្តងយំ ម្តងសើចសប្បាយ ម្តងខឹង ម្តងឈឺចាប់ ម្តងលួងលោម ម្តងសុំទោស….ពិតណាស់«ចង្កៀងអុជផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង»។
នាងស្រែកទ្រហោយំនូវការឈឺចាប់ ពីកណ្តាប់ដៃសង្សារប្រើហិង្សា ធ្វើទារុណ្ឌកម្ម ផ្ទុយទៅវិញគ្រាន់តែសមត្ថកិច្ចឃាត់ខ្លួនជនបង្កជាសង្សារមិនបានពេញ២៤ម៉ោងផង បែជាខាងស្រី ត្រឡប់ប្រែចិត្តមកអាណិតខាងប្រុសវិញ ស្មើក្នុងលោកនេះមានតែសង្សារ១នេះទេ ដែលផ្ញើរវាសនាបានអស់១ជីវិត ខណៈនាងបង្ហោះសារសុំទោសខាងប្រុស ភ្ជាប់ជាមួយរូបថត១សន្លឹក ខាងស្រីធ្វើខួបកំណើតឱ្យខាងប្រុសនោះទៅវិញ ដោយសរសេរថា៖ (បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន😥អូនសុំទោស🙏😥សង្ឃឹមថាបងនឹងកែខ្លួន Brös Rith) ។
សារមួយឃ្លានេះ គឺនាងមិនអាចអត់សង្សារ១នេះបានទេ ការប្រើហិង្សាគ្រាន់តែជាល្បែងស្នេហា ខឹង ប្រចណ្ឌ អាណិត ស្រឡាញ់ តែប៉ុណ្ណោះ ឬមេឃរលំ ភ្នំរលាយ ព្យុះបំបើងផែនដី ក៏មិនអាចបំបែកស្នេហាគេទាំង២បានឡើយ។
សូមបញ្ជាក់ថា៖ គ្រាន់តែឃើញវីដេអូឃ្លីបពីសកម្មភាព ខាងប្រុសប្រើហិង្សាលើខាងស្រី កុំថាឡើយដល់នារីៗ ជាច្រើនស្អប់ខ្ពើមទង្វើនេះ ក្នុងនោះ ក៏មានបុរសចាស់ក្មេងជាច្រើន អាណិត ស្តាយចំណេះដឹង រូបឆោមលោមពណ៍នាង មិនគួរណាផ្ញើរវាសនាជាមួយជនអន្ធពាលបែបនេះទេ។ អ្នកខ្លះសរសេរថា៖ (ស្តាយរូបឆោមលោមពណ៍ចំណេះដឹង ហេតុអីក៏លង់ស្នេហ៍ជាមួយបុរសមាយាទអន់ ចរិកឃោឃៅបែបនេះទៅវិញ ..?
មិនគួរទៅជួបវាសនាដ៏អពមង្គល ដោយក្តីឈឺចាប់ ខ្លោចផ្សា ជាមួយជនអគតិ ខូចអនាគតនាងមួយអន្លើ។
មិនអីទេ ដោះលែងគាត់ចេញពីជីវិតប្អូនស្រីទៅ កុំយកទុក្ខ យកមេរោគដាក់ក្នុងខួរក្បាលអី ប្រឹងតស៊ូនឹងជីវិតជាមួយបុរស ប្រកបដោយគុណធម៍ ចេះអាណិត ស្រឡាញ់ គោរព ឱ្យតម្លៃយើងជានារីទន់ខ្សោយ ចាត់ទុកជាប្អូនស្រី បងស្រី ជាម្តាយ ជាភរិយានោះ យើងមានសេចក្តីសុខកាយ សប្បាយចិត្ត ហើយ.)។
ចុងក្រោយFacebook ដែលមានគណនីឈ្មោះ( គីម ឡាង..កន្លែងណាមិនឱ្យតម្លៃដើរចេញទៅ)….អាចជាFacebook នាងផ្ទាល់បានបង្ហោះសារសុំទោសខាងប្រុស…ដោយពាក្យថា៖ (បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន😥អូនសុំទោស🙏😥សង្ឃឹមថាបងនឹងកែខ្លួន Brös Rith)។ តើបងប្អូនត្រូវឈឺឆ្អាលរឿងស្នេហាគេទេ បើត្រឹមមួយពព្រិចភ្នែកសោះ ខាងស្រីផ្លាស់ប្តូរចិត្ត១៨០អង្សារ ស្មើនឹងពាក្យថា លើលោកនេះមានតែបងមួយដែលល្អ សង្សារជ្រើសរើសរកបានដោយកម្រ នឹងជាឧបនិស្ស័យព្រះប្រទានអោយជួបគ្នាគូ ដោយឡែកការវ៉ៃ ដុំ ជ្រាំធាក់ បែកមុខ បែកមាត់ ហើមមុខ ហើមភ្នែក ជាំនោះ គ្រាន់តែជាតួលេខនៃមុខរបួស ចេញពីកណ្តាប់ដៃបងទេតើ …ជាចុងក្រោយសូមឱ្យអ្នកទាំងពីរ រស់នៅដ៏សុខសាន្ត សុភមង្គល ដូចអ្វីដែលខាងស្រីថា៖ (បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន😥អូនសុំទោស🙏😥សង្ឃឹមថាបងនឹងកែខ្លួន Brös Rith))….! នេះហើយដែលគេហៅថា (ឆ្នាំងណា គ្របហ្នឹង)៕
ដោយ៖ សុខ ខេមរា