មិនរៀនរស់ធ្វើល្អ បែរជាទៅបង្កអន្តរាយដល់ផ្ទះគេ គេចខ្លួន១សប្តាហ៍ ជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ចុះបើរស់នៅក្នុងសង្គមនឹងគេ ការងារចំណេញមិនប្រមូលផ្ដុំធ្វើ ទៅធ្វើការងារវិនាសកម្មអន្តរាយទៅវិញ អ្វីការងារ ការងារណាក៏មានតំលៃ ទីបំផុយប្រព្រឹត្តអំពើល្មើសក្នុងសង្គម នាំទុក្ខដល់ខ្លួនឯងជាប់ទោសជាប់ច្រវាក់ថែមទៀត គឺបុរសនេះ បានយកដបសាំងរុំនឹងក្រណាត់ ដុតឲ្យឆេះ រួចគប់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋនៃគ្រួសារមួយ បណ្ដាលឲ្យឆាបឆេះធំគ្រាន់បើនៅមុខផ្ទះ ប៉ុន្តែមិនទាន់ឆេះផ្ទះទាំងមូលនោះទេ ត្រូវបានម្ចាស់ផ្ទះ និងអ្នកជិតខាង ស្រែកឆោឡោ ពន្លត់ទាន់ និងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែជាបន្ទាន់នោះ ជនបង្កអន្តរាយដល់គេឯងមួយនេះ បានរត់គេចខ្លួនបាត់មួយរយ:ទៅ ទើបតែនៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលព្រៃវែង ស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យបាន រួចនាំយកទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនិតិវិធី។

សូមបញ្ជាក់ថា៖នជនរពឹសដៃ ចង្រៃ ផ្ទៃជាប់គុកនេះ នៅមុននេះ បានធ្វើសកម្មភាពយកដបសាំងចុកក្រណាត់ ដុតឱ្យឆេះ រួចគប់ទៅលើផ្ទះប្រជាពលរដ្ឋនៃគ្រួសារមួយកាលពីវេលាម៉ោង ៨និង២១នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យភ្លើងឆេះនៅមុខផ្ទះ និងបង្កការផ្អើលឆោឡោ គឺជនដៃដល់បានគេចខ្លួនរយៈពេលមួយសប្តាហ៍ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានន័យថា កុកអាចភ្លេចជង់ ប៉ុន្តែជង់មិនភ្លេចកុក ទីបំផុុតបានត្រឹមទៅដេកគុក៕ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print