បុរសម្នាក់ មានជម្ងឺលើសឈាម ជូនប្រពន្ធទៅលេងស្រុករួច ត្រឡប់មកវិញដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯងច្រើនថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺលើសឈាម ដោយជូនប្រពន្ធទៅលេងស្រុកកំណើតនៅឯងខេត្តកំពង់ចាម ចំនួនពីរ បីថ្ងៃ ។ បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់មកបន្ទប់ជួលវិញមុន ពេលពន្ធមកពីស្រុកវិញប្រទះឃើញដេកស្លាប់ម្នាក់ឯង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុងភូមិខ្មែរលើ សង្កាត់គោករក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ទឹម កេន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូផាសស្អាប់ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមបន្សល់ទុក ១.សពមានសភាពហើមស្អុយរលួយ។

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជូនប្រពន្ធឈ្មោះ យៀត ចន្ធី ទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ចាម ចំនួនពីរ បីថ្ងៃ បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់មកបន្ទប់ជួលវិញ(កន្លែងកើតហេតុ)។ លុះដល់ថ្ងៃកើតហេតុខាងលើ ប្រពន្ធជនរងគ្រោះក៏បានខលទូរស័ព្ទមកជនរងគ្រោះ ប៉ុន្តែពុំបានលើកទេ។ រួចមកប្រពន្ធរបស់ជនរងគ្រោះក៏បានជិះរថយន្តមកពីស្រុកកំណើតវិញ ហើយទៅបបួលប្អូនជនរងគ្រោះឈ្មោះ ទឹម សុខុម ទៅមើលជនរងគ្រោះនៅក្នុងបន្ទប់ជួលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ឆ្លងតាមការស្រាវជ្រាវពិនិត្យរបស់កម្លាំងជំនាញពិនិត្យរបស់ការិយាល័យវិទ្យាសាស្រ្តរាជធានីភ្នំពេញ និងការពិនិត្យរបស់លោកឧកញ្ញាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យ សពជនរងគ្រោះស្លាប់ដោយសារជម្ងឺលើសឈាមពិតប្រាកដមែន។ បច្ចុប្បន្ន ដោយការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ងារង បានអនុញ្ញាត្តិអោយសមត្តកិច្ចនគរបាលរដ្ឋបាលគោករកា ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅចំណុចកើតហេតុខាងលើ៕ ដោយ៖ព្រែកសំរោង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print