ស្មាស់រីវូបុកហាយលែនឌឺ របួសធ្ងន់០១ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានរងរបួសធ្ងន់(បាក់ជើងស្តាំ) បន្ទាប់​​ពីជិះម៉ូតូទៅបុករថយន្ត កាល​ពីវេលាម៉ោង២០និង៥២ នៅចំនុចផ្លូវបំបែមុខរោងចក្រស្រាបៀរវៀតណាម ក្រុងព្រះ​សី​ហនុ ស្ថិតក្នុងភូមិ០១សង្កាត់លេខ០១ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៏ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅវេលា​កើតហេតុខាងលើមានករណីគ្រោះចរាចរណ៏មួយកើតឡើងដែលបង្ករឡើងដោយ ម៉ូតូម៉ាក ស្មាស់រីវូពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហួត ចាន់ រ៉ា ភេទ ប្រុស អាយុ៣៣ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បាន​ជិះទៅបុករថយន្តម៉ាកឡុចស៊ិស ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ  2U -3591 បើកដោយឈ្មោះ​ទួត សេងធា ភេទប្រុស ​។

ប្រភព​ដ៍ដែល​បាន​បន្តថា នៅមុនកើតហេតុ រថយន្តម៉ាកម៉ាកឡុចស៊ិស ពណ៍ស្ករ ដែល​មាន​អ្នក​រួមដំណើរ​ក្នុង​រថយន្ត០៣នាក់ផ្សេងទៀត បានបើកចូលមកក្រុង​ព្រះ​សី​ហ​នុ ក្នុង​ទិស​ដៅពី​ភ្នំពេញ​មក​ក្រុង​ព្រះសីហនុហើយបាន​បត់​ឆ្វេង ត្រង់ចំនុចកើតហេតុដែលជាផ្លូវបំបែក ក៏មានម៉ូតូមួយ​គ្រឿង​ជិះ​ម្នាក់ ក្នុងទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ ​ បានបុករថយន្តតែម្តង បណ្តាល​អោយ​​រងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ ទាំងរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សា​ទុកនៅការិ​យា​ល័យ​ចរាចរណ៏រងរចាំការដោះស្រាយ ឯ​ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់គ្លីនិចឯកជន៕

20160208_210027

20160208_205519

20160208_211502

20160208_211604

ដោយ៖ ឆ្លាម សមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print