កីឡាករ សៅ ប៊ុននឿនត្រូវវះកាត់ប្តូរប្រើសបេះដួងតែគ្មានលុយ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

 

ភ្នំពេញ៖ អតីតអ្នកប្រដាល់សៅ ប៊ុននឿន សិស្សគុនលោកមាស សុខ គ្រី ដែលមានជំងឺដាក់ប្រើសបេះដួងនិងឈាមកក់ក្នុងខួរក្បាល កំពុងទន្ទឹងរង់ចាំការវះកាត់ពីសំណាក់គ្រូពេទ្យស្ម័គ្រមកពីបរទេស នាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែតដែលត្រូវចំណាយតម្លៃសេវាប្រមាណ​២,៥០០ដុល្លារវះកាត់ប្តូរប្រើសបេះដួងចេញ បើពុំដួច្នេះ អាចប្រឈមបាត់បង់ជីវិតគ្រប់ពេលបើទោះបីបច្ចុប្បន្នរូបនៅដើរបានជាធម្មតាក៏ដោយចុះ។

លោក បានប្រាប់អ្នកយកព័ត៌មានគនរវត្តថា ថ្ងៃខ្ញុំទៅជួបគ្រូពេទ្យកាល់ម៉ែតចុងក្រោយ គាត់ប្រាប់ឲ្យខ្ញុំត្រៀមការ ប្រសិនបើថ្ងៃទី២៣ខែកុម្ភៈនេះក្រុមគ្រូពេទ្យស្ម័គ្រ ពីបរទេសមកធ្វើការវះកាត់នោះ ខ្ញុំប្រ ហែលជា ចំណាយថ្លៃសេវាត្រឹមតែ២,៥០០ដុល្លារប៉ុណ្ណោះទេ។ ប៉ុន្តែបើក្រុមគ្រូពេទ្យទាំងនោះមិនបានមកទេ ខ្ញុំត្រូវចំណាយថ្លៃសេវាវះកាត់ជំងឺដាច់ប្រើសបេះដួងដែលកំពុងយាយីជីវិតរាល់ថ្ងៃ ពី៣,៥០០ដុល្លារទៅ៤ពានដុល្លារអាមេរិកឯណោះ។

អតីតកីឡាករប្រដាល់វ័យ៣៦ឆ្នាំរូបនេះ បានឲ្យដឹងទៀថា តាំងពីខ្ញុំធ្លាក់ខ្លួនឈឺ រយៈពេល៧ខែកន្លទៅ ជីវភាព ក្នុងគ្រូសាររបស់ខ្ញុំត្រូវធ្លាក់ទៅលើបន្ទុកប្រពន្ធខ្ញុំជាអ្នករាប់រងទាំងស្រុង មានដូចជាថ្លៃកូនតូចៗទៅរៀន២នាក់ ថ្លៃបន្ទប់ជួយស្នាក់នៅ៧០ដុល្លារ ថ្លៃហូបចុកប្រចាំថ្ងៃនិងថ្នាំពេទ្យជាដើមខណៈប្រាក់ខែប្រពន្ធរបស់ធ្វើឲ្យគេបានត្រឹមជាង១រយដុល្លារប៉ុណ្ណោះ។

សៅ ប៊ុននឿន និយាយថា គ្រូពេទ្យកាល់ម៉ែតបានណាត់ជាមួយខ្ញុំរួចហើយនៅថ្ងៃទី២៣ខែកុម្ភៈនេះ មន្ទីរកាល់ម៉ែត មានក្រុមគ្រូពេទ្យស្ម័គ្រពីបរទេសមកធ្វើការវះកាត់ជូនប្រជាពលរដ្ឋខ្មែរទួទៅហើយគាត់ឲ្យខ្ញុំទៅជួបគាត់ម្តងទៀតដើម្បីពិភាក្សារឿងវះកាត់ប្តូប្រើសបេះដួងនេះ។

លោក សៅ ប៊ុននឿនបាននិយាយទាំងអស់សង្ឃឹមក្នុងចិត្តថា  ខ្ញុំលែងស្តាយជីវិតទៀតហើយ បើងាប់អីក៏ងាប់ទៅលែងគិតហើយ ពីព្រោះខ្ញុំរងចាំយូណាស់ហើយដែរ ចំណែកឯលុយដែលត្រៀម វះកាត់ក៏ត្រូវយកទៅចម្ងាយដោះស្រាយជីវភាពប្រចាំថ្ងៃជិតអស់ហើយដែរ។

លោកបានបន្តថា អ្វីដែលសំខាន់ជាងនេះគឺប្រាក់ត្រូវបង់សងទៅធនាគារ ដែលខ្ចីគេត្រៀមវះកាត់ ប៉ុន្តែរហូតមកដល់ពេលនេះជំងឺមិនទាន់បានវះកាត់ រីឯលុយក៏ចាយជិតអស់ ព្រោះតែគ្រូពេទ្យណាត់ម្តងហើយម្តងទៀតថ្ងៃនេះថាថ្ងៃនោះ ៕

12714343_636563119831028_1137210685_n

12695901_635574523263221_491590543_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print