រថយនតាកូម៉ាបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ ៖ និសិ្សត​ឆ្នាំទី២នៃសកលវិទ្យាយល័យជាតិគ្រប់គ្រងម្នាក់បានរងរបួសធ្ងន់ធ្ងរខណះកំពុងជិះម៉ូតហើយត្រូវបានរថយន្តតាកូម៉ាបើកបុកពេញទំហឹងកាលពីវេលាម៉ោង 6:30នាទីល្ងាចថ្ងៃទី9ខែកុម្ភះ ឆ្នាំ 2016 ត្រង់ចំនុចមុខកន្លែងលេងអុិនធើណេត ហ្វជីអុីនធើណេត88 តាមបណ្ដោយផ្លូវជាតិលេខ3 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ហើយបានស្លាប់បន្ទាប់ពីបញ្ចូនទៅដល់មន្ទីរពេទ្យដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក។ ជនរងគ្រោះឈ្មោះ ណុប សំណាង អាយុ25 ឆ្នាំ មុខរបរនិសិត្សឆ្នាំទីពីរនៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង  ។ ជិះម៉ូតូម៉ាកMSX ពណ័សពាក់ស្លាកលេខភ្នំពេញ 1CW -7901ចំណែករថយន្តបង្កម៉ាកតាកូម៉ាពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2V- 4000 ។

តាមសាក្សីនៅកន្លែងកតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជិះមួយក្រុមគ្រួសារ ក្នុងល្បឿនលឿនហើយបានបុកម៉ូតូជនរងគ្រោះចំពីមុចពេញទំហឹងបណ្តាលអោយជនរងគ្រោះបោកខ្ទប់និងកញ្ចក់រថយ​ន្តរងរបួសធ្ងន់ធ្ងរ។

ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់ត្រូវបានអ្នកដំណើរដែលឃើញជួយដេញតាមរហូតដល់ចំនុចរង្វង់មូលចោមចៅទើបបានម៉ូតូបានជិះទៅឈប់ពីមុខរថយន្តដើម្បីកាក់រថយន្តពេលដើរទៅជិតរថយន្តបង្កខាងម្ចាស់រថយន្តបង្កបានិយាយថាកុំមាត់ករអីយក200$ដើម្បីបំបិទរឿនេះតែអ្នកដែលដេញតាមមិនព្រមហើយបានឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ឃាត់បានភ្លាមៗតែម្តង។

ដោយឡែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមតែដោយអកុសលជនរងគ្រោះបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យព្រោះដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបាន។

ក្រោយពេលកើតហេតុជនរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងចរាចរណ៍ជើងគោកធ្វើការវាស់វែងយកទៅកាន់ចរាចរណ៍ជើងគោកភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ចំនែកឯសពវិញត្រូវបានក្រុមគ្រួសារដឹកពីមន្ទីរពេទ្យយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕

image4

image3

image2

image1

image5

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print