សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ដេនីស ស្រៃយ៍ អតីតប្រធានខុនរ៉ាដ និងលោក រឺណេ ដិននីស ហ្គ្រេតវូល ប្រធានថ្មី របស់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ( Konrad-Adenauer-Stiftung ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹក ថ្ងៃពុធ ទី១០ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ៩:៣០នាទី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ដេនីស ស្រៃយ៍ អតីតប្រធានខុនរ៉ាដ និងលោក រឺណេ ដិននីស ហ្គ្រេតវូល ប្រធានថ្មី របស់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ( Konrad-Adenauer-Stiftung ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

មូលនិធិខុនរ៉ាដបានរួមចំណែក ក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលជាប្រភពដ៏សំខាន់ សម្រាប់ ការអភិវឌ្ឍនៅកម្ពុជា ។ ផ្តើមចេញពី កម្មវិធីកិច្ចសហប្រតិបត្តិការនេះ រដ្ឋសភាកម្ពុជា មានការរីកចំរើនខាង លទ្ធិប្រជាធិបតេយ្យ និងសមត្ថភាពធនធានមនុស្ស ពីមួយអាណត្តិទៅមួយអាណត្តិ។

ជាមួយគ្នានេះ មូលនិធិខុនរ៉ាដ ក៏បានផ្តល់ឳកាសដល់សិស្ស និស្សិត លោកគ្រូ-អ្នកគ្រូ និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់បានមកសិក្សានិងស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា និងដល់តំណាងរាស្រ្ត និងមន្រ្តីទៅបំពេញទស្សនកិច្ចសិក្សានៅ ក្រៅប្រទេស ជាពិសេស ប្រទេសអាល្លឺម៉ង់ ។

ជាចុងក្រោយ ដើម្បីថ្លែងអំណរគុណ និងសាទរចំពោះសមិទ្ធផលនិងស្នាដៃនានា ដែលខុនរ៉ាដសម្រេចបាន ជាពិសេសក្រោមអាណត្តិរបស់លោក ដេនីស រដ្ឋសភា បានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចកក្រកម្ពុជា ព្រះរាជទានគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោក។ សុខ ខេមរា

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print