ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ ខាងជើងសាលាក្រុងសែនមនោរម្យ

ចែករំលែក៖

មណ្ឌលគិរី៖ ការភ្នាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញ សាកសពយុវជនម្នាក់ដេកស្លាប់ រហូតហើមស្អុយក្នុងព្រៃមួយកន្លែងចម្ងាយ២៥ម៉ែត្រពី សាលាក្រុងសែនមនោរម្យកាលពីព្រឹកថ្ងៃទី១០កុម្ភៈក្នុងភូមិដើមស្រល់សង្កាត់មនោរម្យក្រុងសែនមនោរម្យ។

តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះឈ្មោះណេតវ៉ាន់ញឹមភេទប្រុសអាយុ២២ឆ្នាំទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ ប្រភពពីក្រុមគ្រួសារ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានផឹកស៊ីជាមួយឪពុកចុងរបស់ខ្លួននៅផ្ទះក្បែកន្លែងកើតហេតុកាល​ពី​យប់ថ្ងៃទី៤កុម្ភៈខណៈកំពុងផឹកស៊ីនោះឪពុកកូនទាំងពីរនាក់កើតមានជម្លោះពាក្យសម្តីនឹងគ្នា។

ក្រោយកើតមានជម្លោះពាក្យសម្តីជាមួយឪពុកចុងរួចមកជនរងគ្រោះបានរត់ចេញពីផ្ទះដោយក្រុមគ្រួសារគិតថាប្រហែលជាទៅដេកផ្ទះបងប្អូនហើយក៏មិនបានដើររកអស់រយៈពេល៦ថ្ងៃហើយដែរ។ ស្រាប់តែនៅព្រឹកទី១០កុម្ភៈមានអ្នកជិតខាងរត់មកប្រាប់ថាឃើញសពកូនរបស់គាត់ដេកស្លាប់នៅក្នុងព្រៃតែម្តង។

សមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថាសពបានស្លាប់ដោយធ្វើអត្តឃាតចង.កព្រោះនៅកន្លែងកើតហេតុគេឃើញមានខ្សែអង្រឹងប្រវែងប្រហែលមួយម៉ែត្រនៅជាប់.ករបស់សពនឹងពុំមានស្នាកស្នាមវាយដំទេ។ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

2

20160209195610

...

ដោយ៖ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print