ដេប៉ូទិញលក់អេតចាយ មួយកន្លែង ក្នុងភូមិទួលកី ផ្លូវជាតិលេខ៣ យកចំណីផ្លូវ ដាក់ឥវ៉ាន់របស់ខ្លួន

ចែករំលែក៖

 

ភ្នំពេញ : ដេប៉ូទិញលក់អេតចាយ មួយកន្លែង បានយកចញ្ចើមផ្លូវសាធារណះមកប្រកបអាជីកម្មផ្ទាល់ខ្លួនមិនខ្លាចកោតក្រែងនឹងអ្នកដទៃ មិនគិតពីផលប៉ះពាល់ដល់សាធារណ: អ្នកដំណើរឆ្លងកាត់ ដែលបង្កឱ្យងាយទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយដាក់គ្រឿងដែកអេតចាយ រុឺម៉ក រទេះ នៅតាមចិញ្ចើមផ្លូវ ហើយក៏ដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចខាងណា ចុះមកពិនិត្យមើលដែរ ដែលទីតាំងនោះស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កា ត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋ រស់នៅក្បែរខាង ក៏ដូចជា អ្នកដំណើរឆ្លងកាត់ បានរអូ៊រទាំថា ទីតាំងដេប៉ូទិញលក់អេតចាយខាងលើ បន្ទាប់ពី យកគ្រឿងដែក រទេះ រុឺម៉ក កញ្ឆេ ដាក់មកលើចិញ្ចើមផ្លូវ បង្កផលប៉ះពាល់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាលបើផ្លូវទូលាយនោះវាមិនមានបញ្ហាចោទឡើយ កាលបើផ្លូវចរាចរណ៍យានជំនិះ ច្រើន វាប្រាកដជា ប៉ះពាល់ ក្នុងការធ្វើដំណើរជាក់ជាមិនខាន កន្លងមក កន្លែងខាងលើ កើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារបាំងគំនរអេតចាយ មើលមិនឃើញត្រូវចំណុចផ្លូវបត់ ត្រូវផ្លូវវត្តជន្លង់ម្លូ ។

ពលរដ្ឋបន្តទៀតថា ឃើញកន្លងមក ខាងអាជ្ញាធរភូមិ សង្កាត់ មកហាមប្រាប់ម្តងជាពីរដងដែរ តែហាក់បីដូចជាពុំបានប្រសិទ្ធភាព ស្តាប់បានតែ១ព្រឹក ឬ១ល្ងាច ក្រោយមកឃើញដាក់នៅដដែល ៗ ពុំមានកោតគ្រែង ជាមួយអ្នកដទៃឡើយ ។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយពិនិត្យមើល ទីតាំង ដេប៉ូទិញលក់អេតចាយ ខាងលើ ដែលយកដែក សម្ភារ:ផ្ទាល់ខ្លួនទៅគលើចិញ្ចើមផ្លូវ បង្កឱ្យប៉ះពាល់សាធារណ:ងាយប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ។សុខាសែនជ័យ

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print