ក្រសួងសុខាភិបាល​ថៃ ​កំពុងព្រួយបារម្ភថា៖ ជនបរទេស ជន​ចំណាកស្រុក​ខុសច្បាប់​មកពី​ប្រទេសជិតខាង ​អាច​បង្ក​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការឆ្លង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាម​កាសែត Bangkok Post ដោយដកស្រង់សម្តី លោក​វេជ្ជបណ្ឌិត Bancha Kakhong អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខាភិបាល​ថៃ បាន​អះអាងកាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះថា៖ ប្រទេសថៃកំពុងព្រួយបារម្ភ ទៅលើជនបរទេស និងជន​ចំណាកស្រុក​ខុសច្បាប់​មកពី​ប្រទេសជិតខាង ក្លាយ​ជាការ​គំរាម​ដ៏​សំខាន់​ដែល​អាច​បង្ក​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការឆ្លង​ជំងឺ COVID-19 ។ចំណែកអ្នកមាន​ផ្ទុក​វីរុស​ដែល​បង្ក​ជា​ជំងឺ COVID-19 ក៏​ជា​ក្ដីបារម្ភ​ធំ​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​បាងកក​ក្នុងការ​ទប់ស្កាត់​ករណី​ឆ្លង​ក្នុងស្រុក​ដែរ​។

​ការលើកឡើង​ពី​ក្ដីបារម្ភ​ចំពោះ​ការហូរចូល​ជន​ចំណាកស្រុក​ខុសច្បាប់​មកពី​ប្រទេស​ក្បែរ​ខាង​ចូល​ទឹកដី​ថៃ លោក​វេជ្ជបណ្ឌិត Bancha Kakhong បានបញ្ជាក់ថា ពួកគេ​អាច​ចម្លងជំងឺ COVID-19 ហើយជនបរទេស ដែល​មិន​ធ្វេស​ប្រហែល​ក្នុងការ​អនុវត្ត​វិធាន​ការពារ និង​អ្នក​ដែលមាន​ជំងឺ​នេះ​ដែល​មិនមាន​មុខសញ្ញា ក៏​ជា​មុខសញ្ញា​ចម្លង​ផងដែរ​។​

​ជាក់ស្តែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២១ ខែកញ្ញាថ្មីៗនេះ ​លោក Bancha និយាយថា ទោះបី​មានការ​ខិតខំ​ក្នុងការ​គ្រប់គ្រង​កត្តា​ទាំងបី​ខាងលើ​យ៉ាងណាក្តី ប៉ុន្តែ​រដ្ឋាភិបាល​នៅតែមាន​ការព្រួយបារម្ភ​អំពី​ការមិន​គោរព​ច្បាប់​ក្នុងចំណោម​ជនបរទេស​។ លោក​លើកឡើង​ទៀតថាចំពោះ​ជន​ចំណាកស្រុក​ខុសច្បាប់​វិញ អាជ្ញាធរ​ពិតជា​ពិបាក​ក្នុង​ការបិទ​ព្រំដែន​ទាំងមូល ដូច្នេះ​រដ្ឋ​ត្រូវ​ពឹង​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ពី​និយោជក​ដែល​ទទួល​ពួកគេ​ឲ្យ​ធ្វើការ​។

​មន្ត្រី​ក្រសួងសុខាភិបាល​ថៃ​ខាងលើ អះអាងទៀតថា ទាក់ទង​បញ្ហា​អ្នកមាន​ផ្ទុក​ជំងឺ​ប៉ុន្តែ​មិនមាន​រោគសញ្ញា​វិញ ប្រជាជន​ត្រូវតែ​អនុវត្ត​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​រាប់ទាំង​ការ​លាងដៃ និង​ពាក់​ម៉ាស់​ជាប្រចាំ​ផង​។ លោក​បន្តថា​៖ «​ប្រសិន​ពួកគេ​ពាក់​ម៉ាស់​គ្រប់ពេល នៅពេល​អ្នកមាន​ជំងឺ​ជជែក​ជាមួយ​អ្នកមាន​សុខភាព​ល្អ ហានិភ័យ​ការឆ្លង​មានតែ​១,៥​ភាគរយ​ប៉ុណ្ណោះ​។​»

​បន្ថែមពីនេះលោក Bancha ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែលនោះ ក៏​ព្រមាន​ដែរ​ថា លោក​មិនអាច​ទាត់ចោល​លទ្ធភាព​ដែលថា មាន​អ្នក​ផ្ទុក​ជំងឺ​ប៉ុន្តែ​មិនមាន​រោគសញ្ញា កំពុង​រស់នៅ​ក្នុងចំណោម​ប្រជាជន​ទូទៅ​នោះទេ បើទោះជា​ស្ថានភាព​ទូទៅ​ល្អប្រសើរ​ក្ដី​។

​គួរបញ្ជាក់ថា ​មន្ត្រី​សុខាភិបាលថៃ បានគូសបញ្ជាក់ថា ដើម្បី​ប​ងា្ករ​ការផ្ទុះ​ឡើង​ជំងឺ​ក្នុងស្រុក រដ្ឋាភិបាល​ថៃ​កំពុង​ផ្តោតលើ​ចំណុច​ចំនួន ៣ គឺជំងឺ ប្រជាជន និង​ទីកន្លែង​។ ជំងឺ គឺ​រដ្ឋាភិបាល​ព្យាយាម​ស្វែងរក​អ្នកមាន​វីរុស ដើម្បី​ទប់ស្កាត់​ការ​រា​ដាល​។ ចំណែកកត្តា​ប្រជាជន គឺ​រដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាជន​ប្រកាន់ខ្ជាប់​វិធាន​សុខាភិបាល​មាន​ពាក់​ម៉ាស់​ជាដើម​។ រីឯ​ទីតាំង រដ្ឋាភិបាល​ថៃ លុបចោល​កម្មវិធី​ដែលមាន​អ្នក​ចូ​លួ​ម​ច្រើន​ដូចជា​ការហាមឃាត់​ការប្រគំ​តន្ត្រី និង​ព្រឹត្តិការណ៍​កីឡា​ជាដើម​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print