ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ ផុនចាន់និមល ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរដើរលួចបូមប្រេងម៉ាស៊ូតតាមកាដ្ឋាន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួច ” តាមបញ្ញាត្តិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
ដែលប្រព្រឹត្តនៅចំណុចភូមិ គោកត្រប់ ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ។
ជនត្រូវចោទទី១ឈ្មោះ វាសនា សុភារដ្ឋ ភេទប្រុស អាយុ
២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ នៅភូមិ ស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលទី២ឈ្មោះ រឿន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិ ថ្មី ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ទី៣ឈ្មោះ រឿន សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិ ត្រពាំងចក ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ វាសនា សុភារដ្ឋ និង ឈ្មោះ រឿន ពិសីបានជិះម៉ូតូមួយគ្រឿងខាងលើសំដៅទៅផ្ទះរបស់ឈ្មោះ រឿន សីហា ស្ថិតនៅភូមិ ត្រពាំងចក ឃុំ ថ្មី ស្រុកកណ្តាលស្ទឹង ពេលទៅដល់ផ្ទះឈ្មោះរឿន សីហា ក៏បបួលគ្នាឡេីងជិះម៉ូតូទាំងបីនាក់ដេីម្បីដេីររកលួចប្រេងម៉ាស៊ូត តាមការដ្ឋាន និង រណ្ដៅដី លុះជិះដល់កន្លែងកើតហេតុជនសង្ស័យទាំងបីនាក់បានឃេីញរថយន្តដីយីឌុប មួយគ្រឿង ពណ៌ ក្រហម មិនចាំម៉ាក ក៏នាំគ្នាជិះម៉ូតូត្របល់ទៅកន្លែងលក់ដូរ ២៤ម៉ោងស្ថិតនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដេីម្បីខ្ចីទុយោ និង សំបកកាដុង ដាក់ប្រេងចំនុះ៣០លីត្រចំនួន៣ រួចក៏គ្នាជិះត្រលប់ទៅកន្លែងកេីតហេតុ ធ្វើសកម្មភាពបូមប្រេងម៉ាស៊ូតបានចំនួន៣កាន រួចក៏គ្នានាំគ្នាដឹកប្រេងម៉ាស៊ូតដែលលួចបានយកទៅលក់នៅកន្លែងលក់ដូរ ២៤ម៉ោងវិញ ពេលជិះដល់ចំនុចផ្សារ កំពង់កន្ទួតក៏ជួបជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បារគូកំពុងល្បាត ក៏ធ្វើការសួរនាំចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានសាភាពថា៖កន្លងមកជនសង្ស័យទាំង៣នាក់ធ្លាប់ធ្វេីសកម្មភាពលួច ប្រេងម៉ាស៊ូតជាច្រេីនដងមកហេីយ៕ ឆ ដា