អាជ្ញាធរ​អាមេរិក ឃាត់ខ្លួនប៉ូលីស​ក្រុង​ញូវយ៉ក​ម្នាក់ ដោយចោទប្រកាន់​ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​ចិន​

ចែករំលែក៖

​អន្តរជាតិ៖ បុរសជនជាតិ​ទី​បេ​ម្នាក់ ​ដែលជា​មន្ត្រីប៉ូលីស​នៅក្នុង​ទីក្រុង​ញូវយ៉ក ត្រូវបានអាជ្ញាធរ​អាមេរិក ឃាត់ខ្លួនដោយចោទប្រកាន់ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​ទីក្រុង​ប៉េកាំង​។ ក្នុង​ដីកា​ចេញផ្សាយ​កាលពីថ្ងៃទី​២១ ខែកញ្ញាថ្មីៗនេះ ខណៈដែលរូបគេ​ធ្វើ​សកម្មភាព​ចាប់ពី​ឆ្នាំ ២០១៨ ដល់​២០២០នេះ​។

បើយោងតាម​ដីការ​ចោទប្រកាន់​របស់​អាជ្ញាធរ​អាមេរិក បានបញ្ជាក់ថា បុរស​រូបនេះ ​ជនជាតិ​ទី​បេ​ ដែលមាន​អាយុ ៣៣​ឆ្នាំ និង​ជា​មន្ត្រីប៉ូលីស​នៅក្នុង​សង្កាត់ Queens នៃ​ទីក្រុង​ញូវយ៉ក ត្រូវបាន​អាជ្ញាធរ​អាមេរិក ឃាត់ខ្លួន​តាម​បញ្ជា​របស់​សមាជិក​ម្នាក់​នៃ​កុងស៊ុល​ចិន ប្រចាំ​ទីក្រុង​ញូវយ៉ក ពីបទ​ប្រមូល​ព័ត៌មាន​នៅក្នុង​សហគមន៍​ទី​បេ និង​ប្រភពព័ត៌មាន​សំខាន់ៗ​មួយចំនួន​ឲ្យ​បក្សកុម្មុយនិស្ត​ចិន​ ។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បាននិយាយថា តាមដីកា​ចោទ​ដដែលនេះ បាន​បញ្ជាក់ថា ជនជាតិ​ទី​បេ​រូបនេះ បានអនុញ្ញាត​ឲ្យ​មន្ត្រី​កុងស៊ុល​ចិន ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​ផងដែរ​។ តាមរយៈ​កិច្ចការ​ចារកិច្ចប៉ូលីស​ក្រុង​ញូវយ៉ក​រូបនេះ ត្រូវបាន​ចិន​ផ្តល់ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។ ក្រៅ​ពីបទ​ចារកិច្ច បុរស​រូបនេះ រង​បទចោទប្រកាន់​ផ្សេងទៀត​ដូចជា៖ការបម្រើ​បរទេស​នៅលើ​ទឹកដី​អាមេរិក ការរារាំង​ប្រតិបត្តិការ​សេវាសាធារណៈ និង​ការបោកប្រាស់​ជាដើម​។

​ដោយឡែកបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​ញូវយ៉ក បានអះអាងថា ជនជាតិ​ទី​បេ​រូបនេះ ត្រូវបាន​គេ​បញ្ជូនទៅ​តុលាការ​ហើយ និង​កំពុង​ស្ថិតក្នុង​បន្ទាប់​ឃុំខ្លួន​បណ្តោះអាសន្ន​។ ចំណែក​នាយកដ្ឋាន​ប៉ូលីស​ក្រុង​ញូវយ៉ក​វិញ បាន​អះអាងថា ប៉ូលីស​ដែល​ចោទ​ពីបទ​ចារកិច្ច​នេះ ត្រូវបាន​ព្យួរការងារ និង​មិន​ទទួលបាន​ប្រាក់បៀវត្ស​ឡើយ​។​

​គួរបញ្ជាក់ថា បុរស​ទី​បេ​រូបនេះ បានកើត​នៅក្នុង​ប្រទេស​ចិន ដែល​ក្រោយមក​បានទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អាមេរិក ក្រោម​ហេតុផល​ថា​អាជ្ញាធរ​ចិន បានធ្វើ​ទណ្ឌកម្ម​លើ​រូបលោក​ព្រោះ​ជា​ជនជាតិភាគតិច​ទី​បេ​។ ប៉ុន្តែ ការស៊ើបអង្កេត​មួយ​បាន​បង្ហាញថា ឪពុកម្តាយ​រប​ស់បុរ​ស​នេះ គឺជា​សមាជិក​បក្សកុម្មុយនិស្ត​ចិន​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print