ពលរដ្ឋអាមេរិក​ជាង២សែននាក់ស្លាប់​ដោយកូវីដ​-១៩ លោកត្រាំរងការថ្កោលទោសយ៉ាងខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ពលរដ្ឋអាមេរិកជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទប់ស្កាត់ការឆ្លងកូវីដ​-១៩ របស់លោកត្រាំ​ដែលធ្វើឲ្យពលរដ្ឋអាមេរិកជាង​២សែននាក់ស្លាប់ គឺជាចំនួនច្រើនបំផុតក្នុងចំណោមប្រទេសមានករណីឆ្លងកូវីដ​-១៩។
តាមសារព័ត៌មានChannel News Asia បានផ្សាយថា អាមេរិកមានអ្នកស្លាប់ដោយឆ្លងកូវីដ​-១៩ ជាង​២សែននាក់ហើយគិតមកដល់ថ្ងៃទី​២២ខែកញ្ញា។ ចំនួនអ្នកស្លាប់កើនឡើងខ្ពស់បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការបោះឆ្នោតអាមេរិក នាពេលខាងមុខ​។ ជាមួយគ្នានោះ ពលរដ្ឋដែលគាំទ្រលោកត្រាំក៏បានធ្លាក់ចុះផងដែរ​។
តាមតួលេខរបស់មហាវិទ្យាល័យJohns Hopkinsបានផ្សាយថា គិតមកដល់ល្ងាចថ្ងៃទី​២២ខែកញ្ញា មានពលរដ្ឋអាមេរិក​ដល់ទៅ២០០.១៨២ នាក់ស្លាប់​ និងឆ្លងជាង៦,៨៦លាននាក់​ដោយកូវីដ​-១៩​។​
អាមេរិកគឺជាប្រទេសឈរលំដាប់ទី​១មានអ្នកស្លាប់ច្រើនបំផុតលើពិភពលោក​។ បន្ទាប់មកគឺប្រេស៊ីល មានអ្នកសា្លប់​១៣៧.២៧២នាក់ និងឥណ្ឌាមានអ្នកស្លាប់៨៨.៩៣៥នាក់ ។ ប៉ុន្តែ អ្នកឆ្លងវិញគឺឥណ្ឌាឈរលំដាប់ទីពីរ បន្ទាប់ពីអាមេរិក​។
និយាយរួម​អាមេរិកមានពលរដ្ឋ​ស្មើ​៤ភាគរយនៃពលរដ្ឋនៅលើពិភពលោក​ ប៉ុន្តែចំនួនអ្នកឆ្លងកូវីដ​-១៩​ នៅអាមេរិក​ស្មើ​២០ភាគរយនៃចំនួនអ្នកឆ្លងទាំងអស់លើពិភពលោក​៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print