លោក សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងសន្និសីទអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង លោក ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី “រដ្ឋធម្មនុញ្ញ គុណតម្លៃទំនើប និង គុណតម្លៃខ្មែរ” ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលសន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ ដើម្បីចូលរួមចំណែកចំពោះប្រធានបទនៃសន្និសីទ លោក លោកស្រីជាតំណាងក្រសួង ស្ថាប័ន ចំនួន ១៤រូប បានចូលរួមផ្តល់បទអន្តរាគមន៍លើប្រធានបទចំនួន ១៤ ផ្សេងៗគ្នា ក្នុងនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្តល់បទអន្តរាគមន៍ជូនអង្គសន្និសីទអំពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដោយធ្វើការឆ្លុះបញ្ចាំងអំពីគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលមានក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបជូនដែរថា សន្និសីទនេះផ្តួចផ្តើមរៀបចំឡើងដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគ្រឹះស្ថានឧត្តមសិក្សានានា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print