ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន លើជំពូកទី៥

ចែករំលែក៖

ភ្នំពេញ៖ បើតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០កន្លងទៅ អង្គប្រជុំទាំងមូលបានពិភាក្សា ជាបន្តបន្ទាប់ដល់មាត្រាទី១៦ នៃជំពូកទី៥ ហើយនៅក្នុងថ្ងៃនេះផងដែរអង្គប្រជុំនឹងចាប់ផ្តើមពិភាក្សានៅជំពូកទី៥ នៃសេចក្តីព្រាងអនុក្រឹត្យនេះបន្តទៀត។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៧មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់ អាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តន៍ចំពោះអាកាសយនគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print