នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិង រក្សាទុកនូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីនៅចំណុចបន្ទប់ជួលលេខ៦ ស្ថិតនៅក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះដាវ សុវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបេីកបរ ស្នាក់នៅផ្ទះជួលក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ យី ណារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួល ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន។
វត្ថុតាងដកហូតបានមាន៖
១-ម៉ូតូចំនួនមួយគ្រឿងម៉ាកស្គូពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IE-8531
២-បណ្ណសម្គាល់យានយន្តចំនួន៥សន្លឹក
៣-ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ (តូចមួយធំមួយ)
៤-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកវីវ៉ូពណ៌ខ្មៅ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះបានបាត់ម៉ូតូរបស់ខ្លួនដូចខាងលើនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៨ និង ៣០នាទី ជនរងគ្រោះបានប្រទះឃើញម៉ូតូរបស់ខ្លួនដែលជនសង្ស័យកំពុងជិះនៅចំណុចមុខបន្ទប់ជួលខាងលើ ក៏បានប្ដឹងរាយការណ៍ ឈានដល់ការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលេីបានតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់។ ចំពោះម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់វិញផងដែរ៕

...

ដោយ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print