អាជ្ញាធរ​វៀតណាម បង្ក្រាបទីតាំងអាជីវកម្មមួយកន្លែង និងរឹបអូស​ស្រោមអនាម័យ​ដែល​ប្រើ​រួចយក​ទៅ​សម្អាត​ ដើម្បី​ដាក់លក់​ឡើងវិញ​ មាន​ទម្ងន់​ប្រមាណ​៣៦០​គីឡូក្រាម

ចែករំលែក៖

អន្តរជាតិ៖ ស្រោមអនាម័យជាង៣២ម៉ឺន ដែលមានទម្ងន់ប្រមាណ៣៦០គីឡូក្រាម ត្រូវបានអាជ្ញាធរផ្សារក្នុងខេត្ត Binh Duong ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ធ្វើការបង្ក្រាបនុងរឹបអូសបាននៅទីតាំងមួយកន្លែងក្នុងស្រុក Tan Uyen ខណៈដែលស្រោមអនាម័យទាំងនោះ សុទ្ធតែត្រូវបានប្រើប្រាស់រួចហើយ ដោយឈ្មួញយកទៅសម្អាតដើម្បីលក់ឡើងវិញក្នុងទីផ្សារនេះបើយោងតាមការផ្សាយរបស់VN Express

ទីភ្នាក់ងារសារព័ត៍មាន​ VN Express បានចុះផ្សាយថា មុនឈានដល់ការរឹបអូស សមត្ថកិច្ចមូលដ្ឋាន បានបើកការស៊ើបអង្កេត ក្រោយរកឃើញថា ផលិតផលស្រោមអនាម័យនៅផ្សារ Binh Duong នោះ  គ្មានម៉ាកយីហោ និងលិខិតអនុញ្ញាតអាជីវកម្មត្រឹមត្រូវនោះឡើយដោយម្ចាស់ទីតាំងដែលសម្អាតស្រោមអនាម័យនោះ មានស្ត្រីឈ្មោះ Pham Thi Thanh Ngoc អាយុ៣៣ឆ្នាំ ជាអ្នកជួល

បើយោងតាមចម្លើយសារភាពរបស់ស្រ្តីដែលជាម្ចាស់ទីតាំង ឈ្មោះ Pham Thi Thanh Ngoc បានបញ្ជាក់ថា ជារៀងរាល់ខែ ខ្លួនទទួលបានស្រោមអនាម័យដែលប្រើប្រាស់រួចរាប់ពាន់ពីសំណាក់មនុស្សមិនស្គាល់ឈ្មោះម្នាក់ ក្រោយទទួលបាន គាត់បានយកស្រោមអនាម័យទៅម្ងួភ្លាមៗ ហើយយកវាទៅបំពាក់លើលឹង្គសិប្បនិម្មិតដើម្បីធ្វើឲ្យដូចរូបភាពដើម រួចកែច្នៃបន្តឲ្យដូចជាស្រោមអនាម័យថ្មី មុននឹងយកទៅលក់

គួរបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការរួច កម្លាំងសមត្ថកិច្ចជំនាញរឹបអូសបានស្រោមអនាម័យប្រមាណ៣២៤ ០០០ ដែលមានទម្ងន់៣៦០គីឡូក្រាម រួមទាំងកៅស៊ូដែលបានប្រើប្រាស់រួច ក៏ដូចជាឧបករណ៍សម្រាប់កែច្នៃមួយចំនួន ដែលសុទ្ធតែមិនមានម៉ាកសម្គាល់ត្រឹមត្រូវ

សារព័ត៍មាន VN Express បានបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចវៀតណាម មិនបានបង្ហាញព័ត៌មានលម្អិតឡើយទាក់ទងនឹងប្រតិបត្តិការរបស់ខ្លួន ដោយរង់ចាំលទ្ធផលស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដោយអ្នកទាំងនោះ សុទ្ធតែប្រឈមជាប់ពន្ធនាគារពីបទផលិតផលិតផលក្លែងក្លាយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print