អភិបាលខេត្តព្រះសីហនុបានដឹកនាំជំនាញពាក់ពន្ធ័បន្តចុះត្រួតពិនិត្យនិងជម្រុញក្រុមការងារសាងសង់អោយបានលឿនស្របតាមស្តង់ដា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ និងជម្រុញការងារសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាមន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះ គឺមានសារៈសំខាន់ណាស់មិនត្រឹមតែពិនិត្យវិភាគទៅលើជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ គឺថែមទាំងអាចធ្វើការពិនិត្យវិភាគជំងឺឆ្លងផ្សេងៗទៀតបានផងដែរ។ លោកបានមានប្រសាសន៍បន្ថែមថានាអនាគតមន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះគឺអាចផ្តល់សេវាទៅដល់ខេត្តនានាក្នុងតំបន់ផងដែរ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print