ក្រោយភ្លៀងមួយមេ លោកអភិបាលខណ្ឌដូនពេញដឹកនាំមន្ត្រីក្រោមឱវាទចុះបារសំរាមកុំឱ្យស្ទះមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូពីតូចទៅធំនៅតាមមហាវិថីនិងវិថីតូចៗនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូរទឹកឱ្យបានលឿនជាងមុន ព្រោះពេលធ្លាក់ភ្លៀងម្ដងៗតែងតែលិចផ្លូវមួយចំនួនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ ដូច្នេះ សាលារាជធានីក៏បានបន្តសកម្មភាពមួយផ្នែកទៀតគឺបូមលូនិងបាញ់ទឹកលាងសម្អាតមាត់លូដែលមានសំរាមនិងដីភក់ បង្កការស្ទះលូដើម្បីបង្ហូរទឹកឱ្យបានលឿនជាងមុន ថែមទាំងលើកសោភណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំបង្កឱ្យមានការស្ទះមាត់លូបង្ហូរទឹកនៅទីតាំងមួយចំនួនក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ដូច្នេះលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌបានដឹកនាំកម្លាំងចុះបារសំរាមកុំឱ្យស្ទះមាត់លូដើម្បីបង្ហូរទឹកឱ្យបានលឿន ជៀសវាងបង្កការលិចផ្លូវ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋលំបាកធ្វើដំណើរ និងបង្កការកកស្ទះ ចរាចរណ៍ផងដែរ។

បន្ថែមពីលើនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤នៅក្នុងរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់ខ្លួនសូមបងប្អូនមេត្តាជួយយោគយល់ចំពោះការកកស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគម្របលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយសម្អាតដើម្បីកុំឱ្យមានសំរាមហូរចូលក្នុងមាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕ដោយ៖ រ៉ារ៉ា

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print