បោះឆ្នោតអាមេរិក៖ «បើបងបោះឆ្នោតឲ្យលោកត្រាំ យើងនឹងលែងលះគ្នា»

ចែករំលែក៖

ការបោះឆ្នោតអាមេរិកកាន់តែខិតជិតមកដល់ ហើយរឿងរ៉ាវប្លែកៗជាច្រើនពាក់ព័ន្ធនិងការបោះឆ្នោត ក៏បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមពាសពេញ​ផងដែរ។ កន្លងមកថ្មីៗនេះ ស្ត្រីជនជាតិអាមេរិកម្នាក់ បានធ្វើឲ្យកក្រើកបណ្តាញសង្គមTwitter ដោយអ្នកស្រីបានប្រកាសថា «បើប្តី​បោះឆ្នោតឲ្យលោកត្រាំ​នោះ នឹងត្រូវលែងលះគ្នា​»។ អ្នកស្រីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងដល់បេក្ខភាពចូ បៃឌិន។
តាមសារព័ត៌មានRT បានផ្សាយថា​​ស្ត្រីម្នាក់នៅរដ្ឋតិចសាស់ ដែលមានគណនីTwitter ឈ្មោះ​ Beverly M បានបង្ហោះសារព្រមានស្វាមីរបស់ខ្លួនថា « បើមិនបោះឆ្នោតជូន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកចូ បៃឌិន​នោះទេ​ យើងនឹងលែងលះគ្នា»។
នៅលើបណ្តាញសង្គម​ អ្នកស្រី Beverly M បានសរសេរថា «ប្រសិនបើគាត់(ប្តី) មិនបោះឆ្នោតឲ្យលោក បៃឌិន នោះទេ យើង​នឹងចែកផ្លូវគ្នា»​។ អ្នកស្រី​Beverly M បានប្រកាសឲ្យដឹងថា​ នាងស្ថិតនៅក្នុងក្រុម​«Black Lives Matter»​ ហើយបានរៀបការមុនពេលលោកត្រាំជាប់ឆ្នោត​។ កាលពីឆ្នាំ​២០១៦​ នាង​ក៏បានបោះឆ្នោតជូន​បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡា រីគ្លីនតុន​ដែរ។
នៅពេលនេះបេក្ខភាពប្រធានាធិបតីទាំងពីររូបកំពុងតែ​ខិតខំឃោសនា​ស្វែងរកការគាំទ្រពីពលរដ្ឋនៅរដ្ឋយុទ្ធសាស្ត្រសំខាន់ៗ។​ តាមការស្ទង់មតិនាពេលកន្លងមក​ លោកបៃឌិនបាននាំមុខលើបេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅពេលនេះក៏មានក្តីបារម្ភយ៉ាងខ្លាំង ខ្លាចលោកត្រាំមិនព្រមផ្ទេរអំណាចដោយសន្តិភាពក្រោយចាញ់ឆ្នោត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print