កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ  ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន៣នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២០នេះ ។

សមកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះទី១-គង់ ពេញ ភេទប្រុស អាយុ​៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ទី២-ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ​៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣-ឈ្មោះ តឿ រតនា ហៅ ង៉ោល ភេទប្រុស អាយុ​ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅវេលាម៉ោង៦និង៣០ នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៩ កញ្ចប់ មានទម្ងន់៦.៧៨ក្រាម (គិតទាំងសំបកវេចខ្ចប់), ទូរស័ព្ទដៃចំនួន៤គ្រឿងនិងសម្ភារសម្រាប់ប្រើប្រាស់ជាមួយគ្រឿងញៀនមួយចំនួនទៀត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print