សហរដ្ឋអាមេរិក៖ នឹងមានប្រទេសអារ៉ាប់ផ្សេងទៀតបង្កើនទំនាក់ទំនងជាមួយអុីស្រាអែល

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​Kelly Craft បានប្រកាសឲ្យដឹងថា និឹងមានប្រទេសនៅតំបន់អារ៉ាប់ផ្សេងទៀត​ បង្កើនទំនាក់ទំនងល្អប្រសើរ​ជាមួយអុីស្រាអែល​ក្នុងពេលដ៏ខ្លីខាងមុខ​។
សារព័ត៌មាន​Al Arabiya បានដកស្រង់សម្តីមន្ត្រី​ស្ថានទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ​ដែលបានឲ្យដឹងថា​ «គម្រោងរបស់​យើង គឺ​ធ្វើយ៉ាង​ណាឲ្យមានប្រទេសជាច្រើន​បង្កើនទំនាក់ទំនងជាមួយ ប្រទេសអុីស្រាអែល ។
ឯកអគ្គរដ្ឋទូត Kelly Craft មិនបានលើកឡើងថាតើប្រទេសណានឹង​បន្តបង្កើនទំនាក់ទំនងជាមួយ​ប្រទេសអុីស្រាអែលនោះឡើយ។ ប៉ុន្តែមានការសន្និដ្ឋានថា អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេស​បន្ទាប់។
នៅក្នុងពិធីចុះហត្ថលេខានៅសេតវិមានកាលពីពេលកន្លងមកក្រោមអធិបតីភាព​របស់លោកត្រាំ ​ដែលមានប្រទេស អារ៉ាប់រួម (UAE) និង Bahrain បានចុះហត្ថលេខាជាមួយអុីស្រាអែលធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើង។​ កន្លងមក ក៏មានប្រទេសអេហ្ស៊ីប និងហ្ស៊កដង់បានចុះហត្ថលេខា​បង្កើតទំនាក់ទំនងការទូតជាមួយអុីស្រាអែល​ដែរ។
ឯកអគ្គរដ្ឋទូត Kelly Craft បានឲ្យដឹងថា គោលដៅ​នៅក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការបរទេសរវាងបណ្តាប្រទេស អារ៉ាប់​នឹងអុីស្រាអែល គឺដើម្បីទប់ស្កាត់អុីរ៉ង់ពង្រីកអំណាចនិងឥទ្ធិពល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់​៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print