រថយន្តកុងតឺន័រកំពុងរត់លើផ្លូវហត់ពេកប្រះខ្លួនដេកលើផ្លូវជាតិលេខ៥បណ្តាលឱ្យពកក្បាលតៃកុងនិងព្រូ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងារជើងកណ្ដាលទ្រូងផ្លូវរេទៅប៉ះរថយន្តធុនធំដូចគ្នា គ្រាដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសស្រាលតៃកុងនិងព្រូ។ 

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដូចគ្នានេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត១គ្រៀងម៉ាក NISSAN ពណ៌បៃតងខ្ចី ពាក់ស្លាកលេខចង្កូតស្ដាំ BB-0114 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតក្រឡាប់ រួចជ្រុលទៅប៉ះជាមួយរថយន្តធុនធំ១គ្រឿងទៀតម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ 3E-7622 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា(ពីលិចទៅកើត) បណ្ដាលឲ្យរងរបួសស្រាលតៃកុង និងព្រូខាងភាគីរថយន្តបង្ក ។

 ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិេឹងរថយន្តធំដូចគ្នានេះ គេឃើញសមត្ថកិច្ចនគរបាលចុះដល់កន្លែងកើតហេតុដើម្បីជួយសម្រួលសណ្ដាប់ធ្នាប់។ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿង ដោយសារតែម្ចាស់ក្រុមហ៊ុនស្គាល់គ្នាបានសម្រួលគ្នាដោយមិនចង់ឲ្យវែងឆ្ងាយ ៕ដោយ៖ បុឹម ពិន

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print