ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រី ទាំងអស់ ដែលមានអាជីពសារព័ត៌មាន ដែលតែងតែជួយដល់ខេត្ត ក្នុងផ្សព្វផ្សាយ ចែករំលែកនូវព័ត៌មានពិត ជូនសាធារណជន ដើម្បីឲ្យបានដឹងអំពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសកម្មភាពនានា ព្រមទាំងយុទ្ធនាការ តំបន់ទេសចរណ៍ ក្នុងទូទាំងខេត្ត ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់សាធារណជន។

លោកបន្តថា យើងត្រូវបន្តសហការជាមួយគ្នាអោយបានល្អ ដើម្បីជាប្រយោជន៍ដល់ខេត្ត និងប្រជាពលរដ្ឋកោះកុង។ ហើយរាល់បញ្ហាដែលបងប្អូនអ្នកសារព័ត៌មានជួបកន្កងមក លោកនឹងពាំនាំដើម្បីរាយការណ៍ជូនលោកជំទាវអភិបាលខេត្ត មានវិធានការណ៍ និងដោះស្រាយ។

ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរព័ត៌មាន សហការី និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុងទាំងអស់ និងជូនពរសូមឱ្យជួបតែសេចក្តីសុខ និងជ័យជម្នះគ្រប់ភារកិច្ច៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print