ប៉ូលិសបារាំងចាប់ខ្លួនជនដៃដល់ប្រើកាំបិតវាយប្រហារនៅទីក្រុងប៉ារីសរបួស​៤នាក់

ចែករំលែក៖

ប៉ូលិសបារាំង​បានប្រកាសឲ្យដឹងថា ជនដៃដល់​ប្រើកាំបិតវាយប្រហារ នៅតំបន់ជិតទីតាំងការិយាល័យ សារព័ត៌មាន​Charlie Hebdo នៅទីក្រុងប៉ារីស នាថ្ងៃទី​២៥ខែកញ្ញា ។

ប្រព័ន្ធផ្សព្វផ្សាយបារាំង​បានផ្សាយថា ក្រុមជំនាញរបស់បារាំង​បានបើកការស្រាវជ្រាវ​ និងសួរចម្លើយទៅលើជនសង្ស័យ​​ដែលបានចាប់ខ្លួននៅជិតមហោស្រព Bastille ក្នុងទីក្រុងប៉ារីស​។ ប៉ូលិសបារាំង​បានឲ្យដឹងថា នេះជា​ជនសង្ស័យ​តែម្នាក់គត់​ក្នុងករណីវាយប្រហារ​ខាងលើ​។ កន្លងមកប៉ូលិសបារាំង​ក៏បានប្រកាសថា មានជនសង្ស័យពីរនាក់ក្នុងការវាយប្រហារដោយកាំបិត បានរត់គេចខ្លួន។
កម្លាំងប៉ូលិស​បារាំង​បានឲ្យដឹងថា បានរកឃើញកញ្ចប់ដែលគួរឲ្យសង្ស័យ​នៅទីតាំង​នៅកន្លែងកើតហេតុ​​​ ប៉ុន្តែរកមិនឃើញមាន គ្រាប់រំសេវនៅទីនោះឡើយ​។ ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលតុលាការកំពុងតែ​កាត់ក្តីជនវាយប្រហារទៅលើការិយាល័យកាសែតCharlie Hebdo កាលពី​៥ឆ្នាំមុន​។
នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានប្រកាសថា ការវាយប្រហារដោយកាំបិតបណ្តាលឲ្យមនុស្ស៤នាក់រងរបួស​ក្នុងនោះមាន២នាក់របួសធ្ងន់។ ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករងរបួស​ទៅកាន់មន្ទីរពេទ្យ ។
កាលពីដើមខែកញ្ញា​​ ទីស្នាក់ការកាសែតCharlie Hebdo បានផ្សព្វផ្សាយរូបភាពស្តីពី​ការវាយប្រហារ និងរូបត្លុក Mohammed ក្នុងពេលតុលាការចាប់ផ្តើមកាត់ក្តី​​ជនវាយប្រហារទីស្នាក់ការកាសែត Charlie Hebdo ។
កាលពីថ្ងៃទី​៧ខែកញ្ញា ​ឆ្នាំ​២០១៥ ពីរនាក់បងប្អូន​ខ្មាន់កាំភ្លើង​អ៊ិស្លាម ឈ្មោះ​Said និង Cherif Kouachi បានបាញ់ប្រហារទៅលើទីស្នាក់ការ​កាសែត​ Charlie Hebdo សម្លាប់មនុស្ស ១២នាក់ និងរបួសជាច្រើន​៕

...

រូបភាព៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print