ប៉ូលិសបារាំងបានប្រកាសឲ្យដឹងថា ជនដៃដល់ប្រើកាំបិតវាយប្រហារ នៅតំបន់ជិតទីតាំងការិយាល័យ សារព័ត៌មានCharlie Hebdo នៅទីក្រុងប៉ារីស នាថ្ងៃទី២៥ខែកញ្ញា ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា ក្រុមជំនាញរបស់បារាំងបានបើកការស្រាវជ្រាវ និងសួរចម្លើយទៅលើជនសង្ស័យដែលបានចាប់ខ្លួននៅជិតមហោស្រព Bastille ក្នុងទីក្រុងប៉ារីស។ ប៉ូលិសបារាំងបានឲ្យដឹងថា នេះជាជនសង្ស័យតែម្នាក់គត់ក្នុងករណីវាយប្រហារខាងលើ។ កន្លងមកប៉ូលិសបារាំងក៏បានប្រកាសថា មានជនសង្ស័យពីរនាក់ក្នុងការវាយប្រហារដោយកាំបិត បានរត់គេចខ្លួន។
កម្លាំងប៉ូលិសបារាំងបានឲ្យដឹងថា បានរកឃើញកញ្ចប់ដែលគួរឲ្យសង្ស័យនៅទីតាំងនៅកន្លែងកើតហេតុ ប៉ុន្តែរកមិនឃើញមាន គ្រាប់រំសេវនៅទីនោះឡើយ។ ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលតុលាការកំពុងតែកាត់ក្តីជនវាយប្រហារទៅលើការិយាល័យកាសែតCharlie Hebdo កាលពី៥ឆ្នាំមុន។
នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានប្រកាសថា ការវាយប្រហារដោយកាំបិតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសក្នុងនោះមាន២នាក់របួសធ្ងន់។ ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។
កាលពីដើមខែកញ្ញា ទីស្នាក់ការកាសែតCharlie Hebdo បានផ្សព្វផ្សាយរូបភាពស្តីពីការវាយប្រហារ និងរូបត្លុក Mohammed ក្នុងពេលតុលាការចាប់ផ្តើមកាត់ក្តីជនវាយប្រហារទីស្នាក់ការកាសែត Charlie Hebdo ។
កាលពីថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៥ ពីរនាក់បងប្អូនខ្មាន់កាំភ្លើងអ៊ិស្លាម ឈ្មោះSaid និង Cherif Kouachi បានបាញ់ប្រហារទៅលើទីស្នាក់ការកាសែត Charlie Hebdo សម្លាប់មនុស្ស ១២នាក់ និងរបួសជាច្រើន៕
រូបភាព៖TTXVN