ខេត្តកំពត៖ តារាសម្តែងស្រីកូនកាត់ខ្មែរអុីស្លាមកញ្ញា ណាតាហ្សាឆក់បានតំណែងតួឯកជាលើកដំបូងក្នុងខ្សែរភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិតហ្វីលម៍រឿង”កំណត់ហេតុនាងនាថ”។
ការប្រកាសនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះក្នុងពិធីក្រុងពាលីចាប់ផ្តើមផលិតខ្សែរភាពយន្តនេះនៅលើទឹកដីខេត្តកំពត។
ខ្សែភាពយន្តទីមួយរបស់ផលិតកម្មខាងលើនេះក៏នឹងចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មេាះជាច្រើនរូបទៀត ដែលស្ថិតក្រោមការដឹកនាំផលិតដោយលោកជ័យ រិទ្ធា និងនិពន្ធដោយលោកចាន់ណា រ៉ូណាន៕
...
ដោយ៖ វឌ្ឍនា