យុវជនម្នាក់ស្រវឹងជោគជាំជិះម៉ូតូទៅបុករង្វុង់មូលយាយទូលចេកបណ្តាលឲ្យរងរបួស

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយយុវជនម្នាក់ស្រវឹងជោគជាំជិះម៉ូតូទៅបុករង្វុងមូលយាយទូលចេកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានសាច់ញ្ញតិដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្ត។

image

ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤៩នាទីយប់ថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០១៦ត្រង់ចំណុចរង្វុង់មូលយាយទូលចេកស្ថិតនៅភូមិ១ សង្កាត់ការចាញ ក្រុងបានលុងខេត្តរតនគិរី។

បើតាមសាច់ញ្ញាតិនៅកន្លែងកើតហេតុបាននិយាយថា ជានរងគ្រោះនោះបានជិះម៉ូតូចេញពីភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង បានស៉ីុផឹកស្រវឹងជោគជាំ លុះស៉ីុផឹកចប់ជិះម៉ូតូម្នាក់ឯងទៅផ្ទះទាំងខ្លួនស្រវឹងទប់ស្មារតីមិននឹងក៍បុករង្វង់មូលតែម្តង។

ប្រភពបន្តទៀតថាៈ ជនរងគ្រោះមានទីលំនៅភូមិតាកាប់ ឃុំតាអងស្រុកកូនមុំ យុវជនម្នាក់នេះមានឈ្មោះតាក់ អាយុ២២ឆ្នាំ ជនជាតិគ្រឹង ជិះម៉ូតូម៉ាកសង់កូរ៉េពណ៍ស្លាទុំពាក់ស្លាកលេខកំពង់ចាម1F.7413 មកដល់កន្លែងកើតហេតុក៍បានបុករង្វុង់មូលយាយទូលចេកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសត្រង់ផ្ទៃមុខនិងជើងហើយសន្លប់មួយសន្ទុះនេះដោយសារមិនបានពាក់មួកសុវត្ថិភាព។ ខណៈនោះជនរងគ្រោះត្រូវបានសាច់ញ្ញាតិលើកម៉ូតូដឹកជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យតែម្តង៕

image

image

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print