ជាងផ្សាដែករបស់ក្រុមហ៊ុន ភីធីធី ផ្សាកាត់ខ្ចៅចេញពីស៊ីុទែនប្រេងសាំងចំណុះ៣៦០០០លីត្រផ្ទុះកក្រើក របួសធ្ងន់ ៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៤នាក់ជាជាងផ្សាដែករបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរមេការមក្រុមហ៊ុនប្រើឲ្យ ផ្សាកាត់ ខ្ចៅស៊ីុទែនប្រេងសាំងចំណុះ៣៦០០០លីត្រ (បីម៉ឺនប្រាំមួយពាន់លីត្រ) ហើយទំនងផ្សាខុសបច្ចេកទេស បណ្ដាលឲ្យស៊ីុទែននោះ ផ្ទុះឡើងយ៉ាងកក្រើក ដូចគ្រាប់ផ្លោង ខ្ទាតបំណែកទៅត្រូវ ដំបូលប៉ើងអស់ទំហំ ជាង១០ម៉ែត្រ៤ជ្រុង មិនតែប៉ុណ្ណោះបំណែកទាំងនោះ បានខ្ទាតជាច្រើនដុំ ហោះផ្លោងចេញក្រៅពីកន្លែងកើត ហេតុ ចម្ងាយប្រមាណជាង ២០០ម៉ែត្រថែមទៀតផង ។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងទីតាំងយានដ្ឋានក្រុមហ៊ុន ប្រេងឥន្ធនៈ ភីធីធី ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ខាងកើតសាលាក្ដីខ្មែរក្រហម ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ពួកគេត្រូវបានមេការ ប្រើឲ្យផ្សាស៊ីទែននៅលើរថយន្តនោះ និងកាតខ្ចៅចេញ ហើយនៅក្នុងខណៈពេល កំពុងផ្សាទំនងខុសបច្ចេកទេស ស្រាប់តែផ្ទុះឡើងលាន់ដូចគ្រាប់ផ្លោង កក្រើកមេឃ បណ្ដាលឲ្យជាងផ្សាទាំង៣នាក់នោះ រងរបួសធ្ងន់ធ្ងរដេកដួលនៅលើដី ។ស៊ីទែននោះបានបែករយះជា ចំរៀកៗ ខ្ទាតកម្ទេចតូចធំ ទៅត្រូវដំបូលរោង បណ្ដាលឲ្យធ្លុះធ្លាយ ទំហំជាង១០ម៉ែត្រ៤ជ្រុង មិនតែប៉ុណ្ណោះ បំណែកបានខ្ទតហោះចេញក្រៅបរិវេណ យានដ្ឋាននោះចម្ងាយប្រមាណជាង២០០ ម៉ែត្រពីកន្លែងកើតហេតុ ថែមទៀតផង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់នៅខាងក្រៅ ទទួលរងគ្រោះថែម ទៀតនោះឡើយ។

តាមប្រភភដដែលបានបន្តទៀតថា ស៊ីទែនប្រេងដែលផ្ទុះនោះចំណុះ៣៦០០០លីត្រ ស្ថិតនៅលើ កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-1269 និងសណ្ដោងដោយ រថយន្តម៉ាកហ៊ីណូពណ៏ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3A-0543។ ដោយឡែកជាងផ្សាដែក ទាំង៣នាក់នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះឡើយ ដែលពួកគេ គឺជាជាងផ្សាជួសជុលរថយន្ត ប្រចាំក្រុមហ៊ុននេះតែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះតករូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ហើយពេលនោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង លុះពេលសមត្ថកិច្ចប៉ូលិស ចុះទៅដល់ភ្លាមៗ ខាងក្រុមហ៊ុនមិនបាន អនុញ្ញាតឲ្យចូលទីពិនិត្យនោះឡើយ រហូតរយៈពេល១ម៉ោងក្រោយមកទើបឲ្យចូលទៅ ។ ដោយឡែកអ្នកជំនាញបាននិយាយថា គ្រប់ស៊ីទែទាំងអស់ មិនថាតូចឬធំនោះទេ ឲ្យតែផ្សាវាតែងតែផ្ទុះ បែបនឹងហើយ ព្រោះវាមានគម្របបិទជិត ហើយនៅពេលផ្សាមានខ្យល់បុកចូលច្រើនសន្ធឹកសន្ធាប់ ពេញលើសចំណុះ បណ្ដាលឲ្យវាផ្ទុះឡើងបែបនឹងតែម្ដង៕

image2

image1

image5

image4

image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print