ប្រើប្រាស់យន្តហោះយោធាខុសគោលដៅ រដ្ឋមន្ត្រីការពារជាតិ អាហ្វ្រិកខាងត្បូង ត្រូវប្រធានាធិបតីកាត់ប្រាក់ខែ ៣ខែ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវប្រធានាធិបតី ផាកពិន័យ កាត់ប្រាក់ខែ​៣ខែ ដោយសារតែប្រើប្រាស់យន្តហោះយោធា ហើយអនុញ្ញាតិឲ្យអ្នកគ្មានភារកិច្ចចូលរួមធ្វើដំណើរតាមយន្តហោះនោះទៅកាន់ប្រទេស ហ្ស៊ីមបាវេ (Zimbabwe)

សារព័ត៌មានរ៉យទ័របានផ្សាយថា ការិយាល័យ រដ្ឋមន្ត្រីក្រសួងការពារជាតិ​​អាហ្វ្រិកខាងត្បូងបានប្រកាសឲ្យដឹងថា ប្រធានាធិបតីCyril Ramaphosa បានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Nosiviwe Mapisa-Nqakula ហើយបានកាត់ប្រាក់ខែ​៣ខែ​ ដោយអនុញ្ញាតិឲ្យគណៈប្រតិភូទៅកាន់ប្រទេសហ្ស៊ីមបាវេតាមយន្តហោះរបស់កម្លាំងទាហានអាកាស។
ប្រធានាធិបតី​Cyril Ramaphosa បានបញ្ជាក់ថា​«រដ្ឋមន្ត្រីក្រសួងការពារជាតិ​បានទទួលរងការស្តីបន្ទោស ហើយត្រូវកាត់ប្រាក់ខែ​៣ខែគឺចាប់ពីថ្ងៃទី​០១ខែវិច្ឆិកា មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិ ក៏ត្រូវសង សំណងពីការចំណាយដល់ជើងហោះហើរនោះ។
ប្រធានាធិបតី​ អាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ​ មានដំណើរទស្សនកិច្ច​ជាផ្លូវការទៅកាន់ប្រទេសហ្ស៊ីមបាវេ ប៉ុន្តែការអនុញ្ញាតិឲ្យ​អ្នកមិនជាប់ពាក់ព័ន្ធ​ធ្វើដំណើរតាមយន្តហោះគឺជាការខុសឆ្គងខ្លាំង​៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print