កូរ៉េខាងត្បូង-ចិន​ ប្រារព្ធពិធី​ ប្រគល់ធាតុទាហាន​១១៧នាក់

ចែករំលែក៖

កូរ៉េខាងត្បូង នៅថ្ងៃទី ២៧ខែកញ្ញា បានប្រារព្ធពិធីប្រគល់ធាតុទាហានចិន​១១៧នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ នៅឆ្នាំ​១៩៥០-១៩៥៣។ នេះជាពិធីប្រគល់ធាតុទាហានចិន លើកទី​៧ហើយតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ​២០១៤។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹង​ថា ក្រៅពីធាតុទាហានទាំង​១១៧រូប នៅមាន​ សម្ភារៈ វត្ថុបុរាណ​ដល់ទៅ​ 1.368 ប្រភេទដែលជីករកឃើញក្នុងអំឡុងខែមីនា ដល់ខែធ្នូឆ្នាំ​២០១៩។​ ក្នុងចំណោមនោះមាន ធាតុ១០៣ឈុតរកឃើញក្នុងតំបន់ Hwasalmori ស្ថិតនៅព្រំដែនអន្តរយោធាកូរ៉េ (DMZ) រវាងកូរ៉េទាំងពីរ​។
ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានប្រកាសថា ចំនួនធាតុទាហានប្រគល់ទៅឲ្យចិនវិញនៅក្នុងឆ្នាំនេះមានច្រើនដោយសារតែ​ ការខិតខំ​និងទទួលបានលទ្ធផល ល្អពីការរុករកធាតុទាហានស្លាប់ក្នុងសង្គ្រាមឧបទ្វីប ស្ថិតនៅតំបន់ស ព្រំដែនប្រទេសទំាងពីរ នាពេលបច្ចុប្បន្ន។ ក្រសួងការពារជាតិកូរ៉េខាងត្បូង សង្ឃឹមថា នៅពេលខាងមុខ និងរកឃើញធាតុ ទាហានជាច្រើនផ្សេងទៀត។
កាលពីឆ្នាំ២០១៤ កូរ៉េខាងត្បុង​បានបញ្ជូនធាទុទាហាន​៤៣៧នាក់ទៅឲ្យចិនវិញ​។ ចំណែកនៅឆ្នាំ​២០១៥ មានធាតុទាហាន​៦៨នាក់, ឆ្នាំ​២០១៦មាន​ធាតុទាហាន៣៦នាក់,ឆ្នាំ​២០១៨មាន ធាតុទាហាន​២០នាក់ និងឆ្នាំ​២០១៩មាន​ធាតុទាហាន១០នាក់។ ពិធីប្រគល់ឆ្នាំនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon មានការចូលរួមពីអតីតទាហានក្នុងសម័យសង្គ្រាមឧបទ្វីបកូរ៉េ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print