ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តបានអញ្ជើញចូលរួម
អបអរសាទរទិវាទេសចរណ៍ពិភពលោក ២០២០ ក្រោមប្រធានបទ «ទេសចរណ៍និងការអភិវឌ្ឍតំបន់ជនបទ» នាព្រឹកថ្ងៃទី២៨ ខែកញ្ ញាឆ្នាំ២០២០ នៅសួនច្បាររបស់នាយឧត្ដមសេនីយ៍ ហុក ឡង់ឌី ស្ថិតនៅក្នុងភូមិសួនថ្មី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏ មានការចូលរួមពីសំណាក់លោក សរ សុដានី អភិបាលរងក្រុងតំណាងអភិបាលក្រុងស្វាយរៀងលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលក្រុងស្វាយរៀង ព្រះសង្ឃ អស់លោកសមាជិកគណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្អូនៗ ក្មួយយុវជនកាយរឹទ្ធ កាកបាទក្រហម និងយុវជន ស ស យ ក យ៉ាងច្រើនកុះករ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តមានប្រសាសន៍ថា
ទិវានេះ ប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាការពារបរិស្ថានជុំវិញខ្លួនត្រូវស្អាតជាប្រចាំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីការរៀបចំទុកដាក់នូវកាកសំណល់រឹង ត្រូវចូលរួមការពារថែរក្សាតំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ លើសពីនេះក៏យើងមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ-១៩ដែរកំពុងកើតមាននៅលើពិភពលោក គឺត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្ដីរបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ៕ ដោយ៖ យឹម សុថាន