ទាហានអាមេរិកធ្វើអត្តឃាតកើនឡើងខ្ពស់ក្នុងរដូវកាលកូវីដ​-១៩

ចែករំលែក៖

តាមតួលេខ​បង្ហាញឲ្យឃើញថា ចំនួនទាហានអាមេរិកធ្វើអត្តឃាត កើនឡើងខ្ពស់ជាងឆ្នាំ​២០១៩ ដល់ទៅ​២០ភាគរយ​ ដោយសារតែ​ការឆ្លងរាលដាលកូវីដ​-១៩​ នៅលើពិភពលោក​។
មន្ត្រីកម្លាំងទាហានជើងគោកអាមេរិក លោក​Ryan McCarthy បាននិយាយទៅកាន់សារព័ត៌មាន AP ថា​« យើងមិនអាចនិយាយ តាមបែបវិទ្យាសាស្ត្រ​ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺបញ្ហាសុខភាព​គឺជាហេតុផលបណ្តាលឲ្យទាហានធ្វើអត្តឃាតច្រើន។ ចាប់តាំងពីកូវីដ​-១៩ ផ្ទុះឡើង​គឺមានពលទាហានអាមេរិកធ្វើអត្តឃាតកើនឡើង​ខុសពីធម្មតា។ ទាំងនោះហើយយើងអាចបញ្ជាក់បានថា កូវីដ​១៩ជាដើមហេតុ»។
ជាក់ស្តែង កម្លាំងទាហានអាមេរិក ធ្វើអត្តឃាតកើនឡើងខ្ពស់ ក្នុងនោះមានកម្លាំងទាហាន​ជើងគោក​២០ភាគរយ​ ទាហានជើងទឹក​១០ ភាគរយ ។​ ដោយឡែកកម្លាំងទាហានអាកាសមានចំនួនទាហានធ្វើអត្តឃាតប្រហាក់ប្រហែលនឹងឆ្នាំ​២០១៩​ដែរ។
លោកCharles Brownមេបញ្ជាការកម្លាំងទាហានអាកាសអាមេរិកបានលើកឡើងថា ការប្រឈមមុខតានតឹង ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ជាមូលហេតុបណ្តាលឲ្យមានចំនួនទាហានធ្វើអត្តឃាតកើនឡើងខ្ពស់។
មេបញ្ជាការកងទ័ពជើងគោកអាមេរិក ឧត្តមសេនីយ៍James McConville បានបញ្ជាក់ថា​
« កាលពី​៤ឆ្នាំមុន យើងបានផ្តោតទៅលើការត្រៀមលក្ខណៈសម្រាប់ ធ្វើសង្គ្រាម ទាំងនោះហើយបានធ្វើឲ្យកម្លាំងទាហាន​មិនមានការធុញថប់រហូតឈានដល់ការធ្វើអត្តឃាតនោះ។ ប៉ុន្តែ នៅឆ្នាំនេះ កម្លាំងទាហានមានត្រូវ​កាត់ផ្តាច់​ការប្រមូលផ្តុំជួបជាមួយគ្រួសារដែលជាហេតុមួយបណ្តាលឲ្យមានទាហានធ្វើអត្តឃាតកើនឡើងខ្ពស់ផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print