ញាក់សាច់! រកឃើញស្មងគោក្រចកជើងគោ១២០កេសស្មើរ២៤០០គីឡូ នាំចូលពីប្រទេសវៀតណាម គ្មានលិខិតស្នាមត្រឹមត្រូវនិងយកដុតកម្ទេចចោល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានចុះពិនិត្យ ខ្មងគោ ក្រចកជើងគោនាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ស្វាយរៀង ជាលទ្ធផល  ក្រចកជើងគោរាប់រយគីឡូគ្មានឯកសារបញ្ជាក់ពីប្រភពដើមនិងបានយកទៅដុតកំទេចចោល។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅថ្ងៃ ច័ន្ទ ១១ កើតខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នៅច្រកអន្តរជាតិបាវិតស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង  ។

យោងតាមលោកផឹងនិល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា  តាមការណែនាំលោក ផាន អូន អគ្គនាយកនៃអគ្គនាយយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំមន្ត្រីរបស់លោកបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ បានសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានចុះពិនិត្យ ស្មងគោ នាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ស្វាយរៀងជាលទ្ធផលមន្ត្រីជំនាញយើងបានយក ក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក ប ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពបន្តថាក្រោយពី  មន្ត្រីជំនាញយើងពុំរកឃើញមានសារធាតុគីមី ( Formalin ) ទេ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចនួន ១២០ កេស ស្មើ និង ២៤០០ គីឡូក្រាម ឃើញថាគ្មានឯកសារបញ្ជាក់ពីប្រភពដើមគ្មានលិខិតអនុញ្ញាតនាំចូលនិងការដឹកជញ្ជូនគ្មានលក្ខណបច្ចេកទេស ( ទូក្លាស់សេ ) ។

ប្រភពបន្តថាបន្ទាប់ពីមកមន្ត្រីរបស់លោកបានធ្វើកំណត់ហេតុដកហូត ក្រចចជើងគោទាំងនោះធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀងដោយបានការសហការ ពីអាជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print