ថៃពន្យារពេលច្បាប់​អាសន្នទប់ស្កាត់ ឆ្លងកូវីដ​-១៩ បន្ថែម​១ខែទៀត​

ចែករំលែក៖

នៅថ្ងៃទី​២៨ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) របស់រដ្ឋាភិបាល បានសម្រេច​បន្តអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម​១ខែទៀត​ រហូតដលថ្ងៃទី​៣១ខែតុលា​​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។
ច្បាប់ស្តីពីគ្រាអាសន្នរបស់រដ្ឋាភិបាលថៃ​ដែលបានអនុម័តតាំងពីខែមីនាកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩​។ ច្បាប់គ្រាអាសន្នត្រូវបានពន្យារពេល ៥ លើកមកហើយ​ ហើយនៅថ្ងៃទី​៣០ ខែកញ្ញា ច្បាប់គ្រាមានអាសន្ន​នឹងអស់សុពលភាព​។ តាមគម្រោង ការពន្យារច្បាប់គ្រាមានអាសន្នលើកទី​៦ នឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសម្រេច ។
កន្លងមក​ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) បានប្រកាសឲ្យដឹងថា ការបន្តពន្យារពេលច្បាប់គ្រាមានអាសន្ន គឺដើម្បីធានា​ដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ ។ ការសម្រេចពន្យារពេលច្បាប់គ្រាមានអាសន្នដោយសារតែប្រទេសជិតខាង ថៃនៅមានករណីឆ្លងច្រើន ក្នុងនោះមានប្រទេសមីយ៉ាន់ម៉ាជាដើម។
អំពីការឆ្លងកូវីដ​-១៩ នៅក្នុងប្រទេសថៃ ​នៅថ្ងៃទី​២៨ខែកញ្ញា មានករណីឆ្លងថ្មី​២២នាក់ គឺមកពីក្រៅប្រទេសទាំងអស់ ចំណែកការឆ្លងនៅក្នុងសហគមន៍មិនមានឡើយ។ អ្នកឆ្លងសរុបនៅក្នុងប្រទេសថៃមកទល់ពេលនេះ​មាន ដល់ទៅ៣.៥៤៥នាក់ និងស្លាប់​៥៩នាក់​៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print