ក្រុមចល័តក្រសួងបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥គ្រឿងលើផ្លូវជាតិលេខ៦០ ស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោក ឯក រដ្ឋ អមដំណើរដោយប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយខែលជ័យ ថ្នល់កែង និងប្រាសាទ និងអជ្ញាធរមូលដ្ឋានបានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៦០ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ឥដ្ឋ ក្បឿង ជី និងដំឡូងមី ចំនួន១៤គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៥តោន ដល់ ២៥តោន។ រថយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៤ព្រឹក នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print