ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្លិប Genoa ធ្វើឱ្យការជួបគ្នាជាមួយក្រុមTorino ត្រូវពន្យារពេល

ចែករំលែក៖

ក្លិប Genoa ដែលមានមូលដ្ឋាននៅប្រទេសអុីតាលីបានបញ្ជាក់ថា ពួកគេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើកីឡាកររបស់ក្លិបមានរហូតដល់១៤ករណី ករណីនេះអាចនឹងត្រូវពន្យារពេលក្នុងជំនួបជាមួយក្រុម Torino នៅថ្ងៃសៅរ៍ខាងមុខ។

ចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះរួមមានកីឡាករ Mattia Perin និងកីឡាករLasse Schone ហើយកីឡាករ៨នាក់ផ្សេងទៀត និងសមាជិកបុគ្គលិក៤នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេការផ្ទុះដ៏ធំធ្វើឱ្យការប្រកួត Serie A អាចនឹងត្រូវពន្យារពេលដើម្បីរៀបចំពិធីសារក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន Genoa បានចាញ់ក្រុម Napoli ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន Stadio San Paolo ដែលបច្ចុប្បន្នក្រុម Genoa កំពុងឈរ១២ក្នុងតារាងលីគកំពូលអុីតាលីនឹងត្រូវប៉ះជាមួយក្រុម Torino នៅថ្ងៃ៣ ខែតុលា វេលាម៉ោង១១យប់ ប៉ុន្តែអាចនឹងត្រូវពន្យារពេលប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មិនអាចគ្រប់គ្រងបាន៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print